ជុំរំហ្វឹកហាត់​ជម្រើស​ជាតិ​ថៃ​ត្រូវ​បញ្ឈប់ជាបន្ទាន់ដោយ​សារកីឡាករ២នាក់​និងបុគ្គលិក៤​នាក់វិជ្ជមានកូវីដ១៩

ការរៀបចំរបស់ក្រុមជម្រើសជាតិថៃដែលត្រូវប្រឈមមុខនឹងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នាខែមិថុនាត្រូវផ្អាក នៅពេលដែលកីឡាករ ២ នាក់និងបុគ្គលិក ៤ នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្ដលើកចុថងក្រោយលើក្រុមទាំងមូលកាលពីព្រឹកមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលទ្ធផលកម្មវិធីហ្វឹកហាត់របស់ពួកគេត្រូវបានផ្អាក ហើយកីឡាករទាំងអស់ត្រូវ​ធ្វើ​ចត្តាឡីស័ករហូតដល់ពួកគេទទួលបានលទ្ធផលអវិជ្ជមានឡើងវិញ នៅក្នុងការធ្វើតេស្តិ៍បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកកីឡាករ និងមន្ត្រីទាំងអស់របស់ក្រុមបានទទួលការចាក់វ៉ាក់សាំងរួចហើយ ហើយគេរំពឹងថាស្ថានភាពនឹងប្រសើរឡើងរហូតដល់ពួកគេចាកចេញទៅ UAE នៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អវត្តមាននៃការហ្វឹកហាត់រយៈពេលជាច្រើនថ្ងៃក៏ជះឥទ្ធិពលដល់កម្រិតកាយសម្បទា និងទម្រង់​លេងរបស់កីឡាករថៃ ខណៈដែលឱកាសរបស់ពួកគេក្នុងការទទួលបានកៅអីស្វ័យប្រវត្តិសម្រាប់ព្រឹត្តិការណ៍អាស៊ីឆ្នាំ ២០២៣ កាន់តែខើចទៅៗ។ តាមពិតរដូវកាល Thai League ២០២០/២០២១ បានផ្អាករួចទៅហើយចាប់តាំងពីខែមុន ហើយកីឡាកររបស់ជម្រើស​ជាតិថៃមិនបានលេងក្នុងការប្រកួតប្រជែងលីគអស់រយៈពេលជាច្រើនសប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមរបស់លោក Akira Nishino បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល G នៅពីក្រោយវៀតណាម និងម៉ាឡេស៊ី។ ពួកគេត្រូវការយ៉ាងហោចណាស់ ៧ ពិន្ទុដើម្បីស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ល្អបំផុតទី ២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា! គោលដៅបានក្លាយជាការលំបាកកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានបន្ទាប់ពីជំរំហ្វឹកហាត់របស់ពួកគេ ត្រូវបានរំខានដោយការរីករាលដាលនៃការរាតត្បាតកូវីដ១៩។ បច្ចុប្បន្នប្រទេសថៃមានអ្នក​ឆ្លងកូវីដ១៩ ជិត ២០០០ ករណីក្នុងមួយថ្ងៃ ហើយ​ក្នុងពេលដំណាលគ្នានេះ​ដែរ ករណីនេះបានធ្វើឲ្យមានហានិភ័យឱ្យកីឡាករនិងមន្ត្រីក្រុមមួយចំនួនឆ្លងជំងឺនេះមុនពេលចាកចេញទៅប្រទេសអារ៉ាប់រួម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT