នៅថ្ងៃទី ២៩ ឧសភា ក្រុមមេឃខៀវ Man City នឹងត្រូវប្រកួតតតាំងក្រុមរួមលីគតោខៀវ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២០/២១។
យ៉ាងណាមុនដល់ការប្រកួតអ្នកគាំទ្រជាច្រើនក៏បានបង្ហោះសារយល់ឃើញស្រដៀងគ្នា នៅលើប្រព័ន្ធ Twitter ថាលោក Thomas Tuchel មិនគួរប្រើប្រាស់កីឡាករ Timo Werner នោះទេនៅតំបន់ប្រយុទ្ធ ប្រសិនណាចង់មានក្តីសង្ឃឹមឈ្នះពានរង្វាន់ UCL រដូវកាលនេះ។
មិនត្រឹមតែអ្នកគាំទ្រនោះទេ សូម្បីតែអតីតវីរបុរសមួយរូបនៅ Arsenal គឺលោក Paul Merson ក៏និយាយដែរថា Christian Pulisic នៅតែត្រូវបន្តលេងសម្រាប់ជម្រើសដំបូងពេលប៉ះ City តែសម្រាប់ Werner ទោះគេរកបានគ្រាប់បាល់ តែគេមិនគួរចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនោះទេ។
បញ្ជាក់ដែរថា កីឡាករអាល្លឺម៉ង់ចាប់តាំងពីការផ្ទេរមកទឹកដី Stamford Bridge នៅការបង្ហាញខ្លួនសរុប ៤៧ ប្រកួត គេទើបតែរកបាន ១២ គ្រាប់និង Assist ១១ លើកប៉ុណ្ណោះ៕
ប្រភព៖ SportBible