Lewandowski នៅ​សល់​ក្តី​សង្ឃឹម​តែ ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​តាម​ស្មើ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ Gerd Muller

អ្នកចាត់ការ​លោក Hansi Flick អាច​នឹង​ដឹកនាំ​ Bayern Munich ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល Bundesliga ត្រឹម​ប្រកួត​ចុង​សប្តាហ៍​នេះ ពេល​ប៉ះ Borussia Monchengladbach។ នោះ​គឺ​ប្រសិន​ណ​ក្រុម​ម្ចាស់ផ្ទះ​អាច​យក​បាន ៣ ពិន្ទុ​ ហើយ​បើ​ទោះ​បី​ជា​លទ្ធផល​នៃ​ក្រុម​លេខ ២ RB Leipzig ឈ្នះ​ដូច​គ្នា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ប្រជែង​ពាន​ជាមួយ Bayern ទៀត​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់​កីឡាករ​របស់​ក្រុម Bayern គឺ Robert Lewandowski ក៏​គេ​ត្រូវ​ការ​ខិតខំ​ខ្លាំង ដើម្បី​តាម​ស្មើ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​របស់ Gerd Muller ផង​ដែរ នោះ​គឺ​ការ​រក​បាន​គ្រាប់​បាល់​ក្នុង​លីគ​ច្រើន​បំផុត​នា​រដូវ​កាល​ទោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិសាស្រ្ត​ Bundesliga គឺ Muller ធ្លាប់​ធ្វើ​បាន ៤០ គ្រាប់​កាល​ពី​រដូវ​កាល ១៩៧១/៧២។ រី​ឯ Lewandowski ពេល​នេះ​មាន ៣៦ គ្រាប់ នៅ​ជុំ​ទី ៣១ ពោល​គឺ​នៅ​សល់ ៣ ជុំ​ក្នុង​ដៃ ហើយ​ត្រូវ​ការ ៤ គ្រាប់​ទៀត​ឯ​ណោះ​ដើម្បី​តាម​ស្មើ និង ៥ គ្រាប់​ដើម្បី​បំបែក​បាន។ អ៊ីចឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ប្រកួត​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT