នៅវេលាម៉ោង ៩:១៥ នាទីយប់ នៅឯកីឡដ្ឋាន Camp Nou ក្រុម Barcelona នឹងបើកកីឡដ្ឋានស្វាគមន៍ក្រុម Atletico Madrid នៅជំនួបជុំទី ៣៥ នៃក្របខ័ណ្ឌ La Liga។ យប់នេះបើ Barca ឈ្នះនឹងឡើងទៅឈរលេខ ១ នៅកំពូលតារាងបណ្តោះអាសន្ន។
ចំពោះក្លឹបទាំង ២ បានបញ្ចេញសមាសភាពកីឡាករមកអស់ហើយ ដោយខាង Barcelona មិនមាននរណារបួសនោះទេ បើយើងមិនរាប់បញ្ហារបស់ Coutinho និង Fati ដែលកាន់ខែរាប់ខែមកហើយនោះ។
មកមើល Atletico ឯណេះវិញ ប្រព័ន្ធកីឡាករយប់នេះល្អដូចគ្រាប់ពេជ្រ ហើយជាលើកដំបូងសម្រាប់ក្រុមដឹកនាំដោយលោក Diego Simeone ដែលគ្មានកីឡាកររបួស កីឡាករត្រូវព្យួរឈ្មោះ ឬកីឡាករដែលតេស្តឃើញវិជ្ជមាន COVID-19។
ក្នុងនោះមានឈ្មោះទាំង ២២ រូបដូចខាងក្រោម៖
អ្នកចាំទី: Jan Oblak, Ivo Grbic
ខ្សែការពារ: Jose Gimenez, Renan Lodi, Stefan Savic, Felipe, Mario Hermoso, Kieran Trippier, Sime Vrsaljko
ខ្សែបម្រើ: Geoffrey Kondogbia, Lucas Torreira, Koke, Saul, Thomas Lemar, Marcos Llorente, Hector Herrera, Vitolo, Yannick Carrasco
ខ្សែប្រយុទ្ធ: Joao Felix, Luis Suarez, Angel Correa, Moussa Dembele
ប្រភព៖ AF