Klopp ថា​ Liverpool ​ប្រហែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League រដូវ​កាល​ក្រោយ

នៅ Premier League សល់​តែ ៤ ជុំ​ទៀត​ប៉ុណ្ណោះ ហើយ​ពេល​នេះ Liverpool កំពុង​ឈរ​នៅ​លេខ ៧ មាន ៥៤ ពិន្ទុ ដែល​ត្រូវ​ការ​ដល់​ទៅ ៧ ពិន្ទុ​ទើប​អាច​តាម​ស្មើ​ក្រុម​ឈរ​លេខ ៤ គឺ Chelsea។ បែប​នេះ​វា​ធ្វើ​ឲ្យ​ឱកាស​ប្រជែង Top 4 យក​កៅអី​លេង UCL រដូវ​កាល​ក្រោយ អាច​នឹង​កាន់​តែ​ពិបាក​សម្រាប់​ហង្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Jurgen Klopp ជា​អ្នកចាត់ការ​ក៏​បាន​និយាយ​ទូក​ជា​មុន​ដែរ ថា​លោក​ក៏​មិន​ច្បាស់​នោះ​ដែរ​ថា​ក្រុម​អាច​រក្សា​ឱកាស​លេង UCL រដូវ​កាល​ក្រោយ​ទៀត​បាន​ឬ​អត់។ ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សោរ៍ បុរស​សញ្ជាតិ​អាល្លឺម៉ង់​និយាយ៖ “យើង​ស្មើ​នៅ ២ ប្រកួត​ចុង​ក្រោយ​បែប​នេះ​មិន​អាច​ជួយ​អ្វី​យើង​បាន​ទេ ហើយ​ខ្ញុំ​ក៏​មិន​ច្បាស់​នោះ​ដែរ​ថា​យើង​នៅ​មាន​ឱកាស​ទៀត​ឬ​អត់ គ្រាន់​តែ​ថា​យើង​ត្រូវ​ច្បាស់​លើ​ខ្លួន​ឯង បើ​ឱកាស​នៅ​មាន​ពិត​មែន យើង​នឹង​ត្រូវ​ចាប់​វា​ឲ្យ​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ដោយ​យើង​អាច​នឹង​ឈរ​នៅ​លេខ ៥ ឬ លេខ ៤ តាម​ពិត​ទៅ​យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ ហើយ​ការ​ប្រជែង​ពាន​យើង​មិន​អាច​ធ្វើ​បាន​ដោយសារ​តែ​យើង​របួស​បណ្តុំ​កីឡាករ​សំខាន់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Liverpool ត្រូវ​ជួប Southampton នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ មុន​ពេល​ទៅ​ជួប Man Utd និង West Brom នា​កំឡុង​សប្តាហ៍​ក្រោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT