ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League អាចនឹងធ្វើឡើងនៅអង់គ្លេសវិញ បន្ទាប់ពីប្រទេសទួរគីបានប្រកាសអាសន្នមេរោគកូវីដ១៩ទៅហើយ។
ដំបូងឡើយវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម Manchester City និង Chelsea ត្រូវប៉ះគ្នានៅទឹកដីទួរគី នៅថ្ងៃទី២៩ចុងខែនេះ។ តែពេលនេះ UEFA កំពុងពិចារណាឡើងវិញហើយ បន្ទាប់ពីទួរគីមានករណីផ្ទុះកូវីដ១៩ខ្លាំង ហើយរដ្ឋាភិបាលអង់គ្លេសក៏បានដាក់ប្រទេសនេះក្នុងបញ្ជីក្រហមផងដែរ។ ប្រសិនបើក្លឹបនៅអង់គ្លេសទាំងពីរទៅ នោះមកវិញត្រូវធ្វើចត្ដាឡីស័កដល់១៤ថ្ងៃឯណោះ។
ដូច្នេះហើយ ទើប UEFA កំពុងគិតថាក្រុមវគ្គផ្ដាច់ព្រ័ត្រទាំងពីរសុទ្ធតែនៅប្រទេសអង់គ្លេសដែរ បើលេងនៅអង់គ្លេសតែម្ដង ក៏ទំនងជាមិនមានបញ្ហាអ្វីឡើយ។ ខណៈដែលអង់គ្លេសទៀតសោត ក៏ចាប់ផ្ដើមអនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលទស្សនាខ្លះៗ។ តាមគម្រោង UEFA ចង់ឱ្យមានអ្នកគាំទ្រប្រមាណ៤ពាន់នាក់ចូលមើលវគ្គផ្ដាច់ព្រ័ត្របាន៕ប្រភព៖ DailyMail