Pep៖ ខ្ញុំចង់ឈ្នះពាន មិនមែនចង់លេងឱ្យល្អតែមើលនោះទេ

លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានអះអាងជាថ្មីថា ក្រុមរបស់លោកត្រូវការឈ្នះពានរង្វាន់ មិនមែនត្រឹមតែលេងឱ្យល្អតែមើលនោះទេ។

Man City យកឈ្នះលើក្រុម Newcastle United ២-១ កាលពីយប់មិញនេះ។ ការឈ្នះដោយមិនដាច់ឆ្ងាយគ្រាប់នេះដែរ បានធ្វើឱ្យលោក Pep ហាក់ដូចជាមិនសូវពេញចិត្តជាមួយកីឡាករប៉ុន្មាននោះទេ។ លោកបាននិយាយក្រោយចប់ការប្រកួតថា ក្រុម Man City មានមហិច្ឆតាធំ យកពានរង្វាន់ច្រើនទៀត និងក្លាយជាក្រុមល្អជាងគេលើលោកនេះ។

“ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ។ ខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីនាំក្រុមជោគជ័យ និងទទួលបានលទ្ធផលល្អទៅថ្ងៃមុខ។ ខ្ញុំមិនចង់ចាញ់នោះទេ។ ខ្ញុំមិនចង់ឱ្យគេនិយាយថា ការប្រកួតរបស់ខ្ញុំពិតជាល្អមើលឡើយ ប៉ុន្តែខ្ញុំចង់ឱ្យគេនិយាយថាខ្ញុំដឹកនាំក្រុមទទួលបានពានរង្វាន់ជានិច្ច។ ខ្ញុំចង់ឈ្នះពានរង្វាន់ជាច្រើនទៀត ហើយបន្ដឈ្នះរហូតទៅ”។ សម្ដីរបស់លោក Pep ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT