នាំ​ឲ្យ​ស្គាល់​យុវតី​ជា​អ្នក​គាំទ្រ​នៅ​កម្ពុជា​ដំបូង ​ដែល​ត្រូវ​បាន​ក្លឹប PSG ជ្រើស​យក​ទៅ​ធ្វើ​រឿង​មួយ​នេះ

នៅ Champions League ​រដូវ​កាល ២០២០/២១ ក្លឹប​បារាំង Paris Saint-Germain បាន​តតាំង​ឡើង​មក​ដល់​ត្រឹម​វគ្គ ៤ ក្រុម​ចុង​ក្រោយ ​ដោយ​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប​អង់គ្លេស Manchester City។ មុន​ការ​ប្រកួត​ប៉ុន្មាន​ម៉ោង​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ក៏​បាន​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​លើ​គណនី Instagram ដោយ​មាន​ទាំង​រូបភាព​កីឡាករ ក៏​ដូច​ជា​វីដេអូ​ខ្នាត​ខ្លី​​ដែល​បង្ហាញ​ពី​បណ្ដុំ​អ្នក​គាំទ្រ​នៅ​ទូទាំង​សកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់ផ្អើល នោះ​គឺ​នៅ​ក្នុង​ចំណោម​រូបភាព​អ្នក​គាំទ្រ​ជាង​ ១០០ សន្លឹក​ដែល​គណនី​ផ្លូវការ​របស់ PSG បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ៥ ​ឧសភា ​ក៏​ប្រទះ​ឃើញ​រូបភាព​របស់​អ្នក​គាំទ្រ​នៅ​កម្ពុជា​យើង​មួយ​រូប​ដែរ ដោយ​នេះ​រាប់បានថាគឺ​ជា​លើក​ដំបូង និង​ជា​មោទនភាព​ថ្មី​មួយ​តំណាង​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​យក្ស​បារាំង​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​លឺ​នូវ​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ភ្លាម ទំព័រ CTS Sports ក៏​ប្រញាប់​ធ្វើ​ការ​ទាក់ទង​ទៅ​អ្នក​គាំទ្រ​កម្ពុជា​រូប​នោះ ដើម្បី​ពាំនាំ​នូវ​រឿងរ៉ាវ​ខ្លះៗ ​និង​ដំណើរ​ដើមទង​ដែលកញ្ញា​បាន​គាំទ្រ​ក្លឹប PSG ​មកចែកជូនអ្នករាល់គ្នាឲ្យបានដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រ​ខាង​លើ​ដែល​ក្លឹប PSG បាន​ជ្រើស​យក គឺ​ជា​យុវតី​វ័យ ១៧ ឆ្នាំ ដែល​មាន​ឈ្មោះ ទុំ ស៊ីវមិញ ហើយ​សព្វថ្ងៃ​ក៏​ជា​កីឡាការនី​បាល់ទាត់​មួយ​រូប​ដែរ នៅ​ឯ​ទីរួមខេត្ត​កំពង់​ធំ។ ប្រាប់​មក​កាន់ CTS Sports ​កីឡាការនី​ដែល​លេង​នៅ​តំណែង​ជា​អ្នកចាំទី​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​ផ្តើម​គាំទ្រ​ក្លឹប PSG អស់​រយៈ​ពេល ៣ ឆ្នាំ​ហើយ ដោយ​កីឡាករ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​នៅ​ទី​នោះ​គឺ​ Marquinhos ព្រោះ​គាត់​ជា​ប្រធាន​ក្រុម ដែល​តែងតែ​លើក​ទឹកចិត្ត​ដល់​សមាជិក​ក្នុង​ក្រុម ហើយ​ក៏​ជាខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​ផង​ដែរ ផ្សេង​ពី​នេះ​ទៀត​គឺ​មាន​ដូច​ជា Navas, Icardi, Di Maria, Mbappe និង Neymar”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរ​នាំ​ពី​ចំណាប់​អារម្មណ៍​ក្រោយ​ត្រូវ​បាន​ក្លឹប​យក្ស​បារាំង​ជ្រើស​យក​រូបភាព​ខ្លួន ​ទៅ​បង្ហោះ​លើ Instagram ដែល​មាន Follower ជាង ៣៥ លាន​នាក់ និង Facebook ជាង ៤៣ លាននាក់ កញ្ញា​បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ហើយ​ក៏​រំភើប​ខ្លាំង​ណាស់​ដែរ ក្នុង​នាម​ជា​អ្នក​គាំទ្រ​មួយ​រូប​ដែល​ត្រូវ​បាន​ក្លឹប PSG ទទួល​ស្គាល់ និងមានរូបភាពនៅក្នុងវីដេអូខ្លីនោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ទៅ​សំណួរ​ចាក់ដោត​មួយ​ផ្សេង​ទៀត ទាក់ទិន​នឹង​បរាជ័យ​របស់ PSG នៅ​វគ្គ ៤ ក្រុម​កាល​ពី​ពេល​កន្លង​ទៅ យុវតី​ដ៏​ស្រស់​ស្អាត​ខាង​លើ​ក៏​សង្កត់​ធ្ងន់​ថា៖ “PSG គួរ​តែ​បំប៉ន​តំបន់​ការពារ​ឲ្យ​កាន់​តែ​ល្អ​ជាង​នេះ ហើយ​នៅ​ជើង​ទី ២ ហេតុផល​ដែល​ក្រុម​ធ្លាក់​ក៏​ដោយសារ​អវត្តមាន Mbappe តែ​យ៉ាង​ណា​ទម្រង់​លេង​របស់​ក្រុម​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​មួយ​កម្រិត​ទៀត​ហើយ​នៅ​ពេល​ចុង​ក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​សារ​ផ្តាំ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​កីឡា​បាល់ទាត់ និង​យុវជន​យុវនារី​ទាំង​អស់​នៅ​កម្ពុជា ស៊ីវមិញ បញ្ចប់​ការ​ផ្ដល់​បទសម្ភាសន៍​បែប​នេះ​ថា៖ “ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​ចូលរួម​លេង​កីឡា ហើយ​ជា​ពិសេស​គឺ​កីឡា​បាល់ទាត់​ ដែល​វា​នាំ​មក​នូវ​មិត្តភាព និង​សុខភាព​ល្អ ហើយ​ក៏​អាច​ទាញ​ចិត្ត​យើង​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន”៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT