ការពិត​៥​យ៉ាងនៅ​ពី​ក្រោយ​​កីឡាការិនី​វៀតណាម-អាមេរិក Bi Nguyen ដ៏ស្រស់ស្អាត

កីឡាការិនី Bi “Killer Bee” Nguyen បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយក្នុង​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឲ្យ​សហគមគុន​ចម្រុះ​ឥណ្ឌាភ្ញាក់​ផ្អើល​ចំពោះ​សមត្ថភព​របស់​នាង។ថ្ងៃ​សៅរ៍ ទី​១៥​ ខែ​ឧសភា ខាង​មុខ​​នេះ កីឡាការិនី​វៀតណាម-អាមេរិកប៉ុន​ប៉ង​បំផ្លាញ​​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ខ្លាញី​ឥណ្ឌា Ritu “The Indian Tigress” Phogatនៅ​ព្រឹត្តិការណ៍ ONE: DANGAL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​វីរបុរស​របស់ ONE Championship ដទៃ​ទៀត​​ដែរ ជីវិត​របស់ Nguyen តែង​មាន​ជួប​រឿង​ល្អ និង​រឿង​អាក្រក់។ ទោះ​ជា​យ៉ាង​ណា កីឡាការិនី​អាយុ​៣១​​ឆ្នាំ​តែង​តែ​រក​​ផ្លូវ​ដើម្បី​លើក​កម្លាំង​ចិត្ត​​ខ្លួន​ឯង​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍុ។ មុន​ពេល​នាង​ត្រូវ​ប្រឈម​នឹង​តារា​ឆ្នើម​ឥណ្ឌា​នៅ ONE: DANGAL  មាន​រឿង​រ៉ាវ​ពិត​៥​យ៉ាង​ដែល​​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ដឹង​​ពី​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សមាជិក​លេច​ធ្លោ​កម្មវិធី ‘Survivor’

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nguyen ត្រូវ​បាន​គេ​ស្គាល់​ក្រៅ​ពី​សិល្បៈ​គឺ​​ល្បី​ល្បាញ​ក្នុ​កម្មវិធី​ទូរទស្សន៍ ប៉ុន្តែ​មិន​មែន​កម្មវិធី “The Apprentice: ONE Championship Edition“ទេ។

សមាជិក​ក្លឹប Xtreme Couture បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ទូរទស្សន៍ “Survivor”លើក​ទី​៣៧។ សម្រាប់​រដូវ​កាល​​នោះ ​ប្រធាន​បទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ “David ប៉ះ​ Goliath” ដែល​បេក្ខភាព​ត្រូវ​បាន​បែង​ចែក​ជា​២​​​ពួក​។ អ្នក​ដែល​ចិញ្ចឹម​ជីវិតពេញ​មួយ​ជីវិត​ស្ថិត​នៅក្រុម David និង​ក្រុម​រើស​អេត​ចាយ​ស្ថិត​នៅ​ក្រុម Goliath។  Nguyen ស្ថិត​នៅ​ក្រុម​ David ប៉ុន្តែ​ពេល​វេលា​​ដែល​នាង​សម្តែង​គឺ​រយៈ​ពេល​ខ្លី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ការ​ប្រកួត​ឈ្នះ​២​ដំណាក់​កាល  Nguyen បាន​របួស​ជង្គង់។ ដោយ​បារម្ភ​របួស​កាន់​តែ​ធ្ងន់ធ្ងរ និង​ប៉ះ​ពាល់​​ដល់​អាជីព​ប្រដាល់​ នាង​ក៏​បាន​សុំ​ឈប់​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ទូរទស្សន៍៍​នោះ។

២. ជម្នះ​នឹង​ទំនាក់ទំនង​ស្នេហា​ហិង្សា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ផ្លាស់​ពីកាលីហ្វញ៉ា ទៅ​រដ្ឋ​តិចសាស នៅ​ពេល​​អាយុ​១៥​ឆ្នាំ Nguyen បាន​ស្រឡាញ់​បុរស​ម្នាក់ ហើយពួក​គេ​ក៏បង្កើត​ចំណង​ស្នេហា។ ជា​អកុសល នាង​បាន​ទទួល​រង​ការ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ សម្រាប់​រយៈ​ពេល​៤​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​វៀតណាម-អាមេរិក​បាន​ទទួលរង​ហិង្សា​ជា​ច្រើន​លើក​សា​ពី​មិត្ត​ប្រុស ប៉ុន្តែ​នាង​នៅ​តែ​អត់​ទ្រាំ ​ដើម្បី​រក្សា​ទំនាក់​ទំនង​ដដែល។ ប៉ុន្តែ​ចំណង​ស្នេហាទុក្ខ​ព្រួយ​ទាំង​​កាយ និង​ចិត្ត​ត្រូវ​បាន​ផ្តាច់​នៅ​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​រត់​​គេច​ពី​ការ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ មិត្ត​​ប្រុស​របស់ Nguyen បាន​​បុក និង​ក្រឡាប់​ឡាន​ដែល​នាង​​ក៏​នៅ​ក្នុងឡាន​នោះ​ដែរ។ នៅ​មន្ទីរ​ពេទ្យ ក្រុម​គ្រូ​ពេទ្យ​បាន​លាត​ត្រដាង​ពី​ស្លាក​ស្នាម​របួស​ចាស់់​ដែល​មិត្ត​ប្រុស​ធ្វើ​បាប ហើយ​ជា​ពេល​លើក​ដំបូង​ដែល​រឿង​រ៉ាវ​របស់​នាង​និង​មិត្ត​ប្រុស​ត្រូវ​បាន​អ្នក​ដទៃ​ដឹង មុន​ពេល​ឈាន​ដល់​ទី​បញ្ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ គ្មាន​ផ្ទះ​ ទៅ​រស់​នៅលើ​ដំបូល​ក្លឹប​ហាត់​ប្រដាល់

ជីវិត​ចាប់​ផ្តើម​ក្រោយ​ពេល​ទំនាក់​ទំនង​ស្នេហា​ត្រូវ​បាន​បញ្ចប់ ពេល​នោះ នាង Nguyen អត់​មាន​ផ្ទះ​រស់​នៅ​​ផ្ទាល់​ខ្លួន​ទេ​ពេល​អាយុ​២២​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​រហស្សនាម“Killer Bee”បាន​រក​ឃើញ​កន្លែង​អាច​ស្នាក់​នៅ​មួយនៅ​លើ​ដំបូល​ក្លឹប​ហាត់​ប្រដាល់ 4oz Fight Club ដែល​នោះ​​ហើយ​ជីវិត​ប្រដាល់​របស់​នាង​បាន​ចាប់​ផ្តើម​ដុះ​ពន្លក។ ជា​ថ្នូរ​នឹង​ការ​ស្នាក់​នៅ​តូច​ចង្អៀត នាង​បាន​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ និង​ជូត​សំអាតក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ​នាង​ក៏​បាន​ចំណាយ​ពេល​ហ្វឹក​ហាត់​ដែ។ គ្រូបង្ហាត់​របស់​នាង​បាន​ឃើញ​ពី​ទេព​កោសល្យ និង​ចំណង់​ចំណូល​ចិត្ត គាត់​បាន​ជំរុញ​ឲ្យ​ខំ​ប្រឹង​ហាត់​មួយ​ថៃ និង​បាន​ឡើង​ប្រកួត​លើក​ដំបូង​ទទួល​បាន​ជ័យជម្នះ។ Nguyen បាន​​បញ្ជាក់​​យ៉ាង​ច្បាស់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​នាង និង​លះ​បង់​គ្រប់​យ៉ាង​ណា​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ផ្តល់​កម្លាំង​ចិត្ត​ដល់​ស្ត្រី​ក្នុង​សហគមន៍​របស់​នាង

បន្ថែម​លើ​ការ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Women’s Atomweight ដែល​ប្រជុំ​ដោយ​នារី​ជើង​ខ្លាំង​មក​ពី​៨​ប្រទេស Nguyen មាន​គោល​ដៅ​​សំខាន់​ក្រៅ​ពី​សសង្វៀន​ថែម​ទៀត។ សិស្ស​ក្លឹប Xtreme Couture ចង់​ផ្តល់​​កម្លាំង​ចិត្ត និង​អំណាច​ដល់​ស្ត្រី​​​ឲ្យ​មាន​សេចក្តី​ក្លាហាន និង​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​មាន​សក្តានុពល។Nguyen បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ពី​ជម្រក​របស់​ស្ត្រី បាន​ចែក​រំលែក​បទ​ពិសោធ​ជីវិតដល់​ស្ត្រី​ផង​គ្នា និង​ចែក​រំលែក​វិធី​សាស្ត្រ​ការពារ​ខ្លួន​គោល​សំខាន់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​វៀតណាម-អាមេរិក​​​មិន​បាន​បណ្តោយ​ឲ្យ​កូវីដ-១៩​ចង្រៃ​ធ្វើ​ឲ្យ​នាង​ដុន​ដាប​ឡើយ។ Nguyen បាន​រក​ឃើញ​វិធី​សាស្ត្រ​ដែល​ផ្តល់​ឲ្យ​នាង​នូវ​សេវាកម្ម​តាម​រយៈ​គេហទំព័រ​​ឲ្យ​បន្ត​ការងារ​របស់​ជួយ​ដល់ផ្តល់​កម្លាំង​ចិត្ត និង​អំណាច​ដល់​ស្ត្រី​ភេទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ការ​​ច្រៀង​ជា​ប្រចាំ​បទរបស់ NSYNC ពេល​ជួប​ជុំ​គ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​ដ៏​ពេញ​ “Bye Bye Bye” របស់​ក្រុម *NSYNC បាន​ធ្វើ​ឲ្យ​ Nguyen ស្រឡាញ់​ចូល​ចិត្ត​តាំង​ពី​កុមារី​ម្ល៉េះ។ តាំង​ពី​ក្មេង​មក នាង​តែង​តែ​ច្រៀង​បទ​ចម្រៀង​នេះ​​រាល់​ពេល​ដែល​មាន​ការ​ជួប​ជុំ​ក្រុមគ្រួសារ​ ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​គ្រឹស្មាស។ ការ​ច្រៀង​​កម្សាន្ត​នេះ​បាន​ក្លាយ​ជា​ទម្លាប់​របស់​នាង​នៅ​ក្នុង​គ្រួសារ​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT