គិតមក​ដល់​ពេលនេះ​!នៅសល់ពេល២ឆ្នាំគត់ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

អគ្គលេខាធិការ CAMSOC បានអះអាងថា គិតរាប់ចាប់ពីថ្ងៃទី០៥ ខែឧសភា ២០២១ រហូត​ដល់ថ្ងៃទី០៥ ឧសភា ២០២៣ គឺជាខួបរាប់ថយក្រោយ ២ឆ្នាំពេញ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) (SEA GAMES-ASEAN PARA GAMES 2023) ដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែបោះជំហានប្រកបដោយភាពជឿជាក់ ម៉ឺងម៉ាត់ ហ្មត់ចត់លើគ្រប់ផែនការសកម្មភាពការងាររបស់ខ្លួន ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់​ខ្លួនឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបញ្ជាក់ថា ២ឆ្នាំ គឺជា​ពេល​វេលាសេសសល់ សម្រាប់ CAMSOC រួមចិត្ត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ហើយ ថ្ងៃនេះ ២ឆ្នាំឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឯកឧត្ដមបានបន្ដថា ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់មួយនេះ កម្ពុជាបានត្រៀម​ខ្លួនជា​ច្រើនឆ្នាំ ដោយសារតែនេះគឺជាការរៀបចំជាលើកដំបូង ពោលគឺកម្ពុជាបានចាប់ផ្តើមចេញ​ដំណើរចាប់តាំងពីឆ្នាំ២០១៦មកម្លេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិ CAMSOC ដែលមានមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និងជាប្រធាន CAMSOC។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ និង​អាស៊ាន​ប៉ារ៉ាហ្គេម ចុងឆ្នាំ២០២១ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសវៀណាមរួចហើយ ដែលនឹង​ចូលមកដល់ ស៊ីហ្គេម លើក​ទី​៣២-អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា​ហើយ។ ឯកឧត្ដមបានបន្ដទៀតថា ព្រឹត្តិការណ៍កីឡារៀងរាល់២ឆ្នាំម្តងនេះតែងតែរៀបចំ ស៊ីហ្គេម និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ចន្លោះពីគ្នាប្រមាណ២សប្តាហ៍ លើក​លែងតែការប្រកួតអាស៊ានប៉ារ៉ាហ្កេម លើកទី១០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩​និងដើមឆ្នាំ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបានលុបចោលដោយសារបញ្ហាម្ចាស់ផ្ទះហ្វីលីពីនពន្យាពេល​រហូតដល់​ពេលផ្ទះកូវីដ-១៩ ជាសកលតែម្តង។ ចំពោះការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ គឺកម្ពុជាត្រៀមប្រភេទកីឡាចន្លោះពី៣០ ទៅ៣៥ប្រភេទកីឡា ដើម្បីដាក់ឱ្យបណ្តាប្រទេស​ក្នុងអាស៊ីអាគ្នេយ៍ចូលរួមប្រកួតប្រជែងមេដាយ ហើយពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងរៀបចំធ្វើជាកន្លែងប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នំា២០២៣ និងជាកន្លែប្រកួតលើប្រភេទកីឡាមួយចំនួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វលីពីន គឺកម្ពុជា​ដណ្តើមបាន​មេដាយមាស០៤គ្រឿង ប្រាក់០៦គ្រឿង និងសំរឹទ្ធិ៣០គ្រឿង សរុប ៤៦គ្រឿង ដោយកម្ពុជា​ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រភេទក្នុងអាស៊ីអាគ្នេយ៍។ ចំពោះ​ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺកម្ពុជាចាត់ទុកថាជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បី​ឆ្ពោះ​​ទៅរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាធ្លាប់បានប្រារព្ធពិធីរាប់ថយក្រោយ១០០០ថ្ងៃជាផ្លូវការ កាលពីថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ព្រមទាំងស្ថានតំណាងអង្គទូតនានា និង​ភ្ញៀវអន្តរជាតិនានា ដើម្បីប្រកាសសជាផ្លូវការពីដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ា​ហ្គេម ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT