Salah ​ឈ្នះ​ពាន Football Writers’ Player of the Year ​

ខ្សែ​ប្រយុទ្ធ Mohamed Salah ​របស់​ក្រុម Liverpool ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​១​ទៀត​ហើយ ​គឺ Football Writers’ Player of the Year ​នៅ​ឆ្នាំ​២០១៨​នេះ។

​កីឡាករ​សញ្ជាតិ​អេហ្សីប​ខាង​លើ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​ហង្ស​ក្រហម​នា​រដូវ​កាល​នេះ ​ដោយ​រក​បាន​៣១​គ្រាប់​ក្នុង​ការ​ប្រកួត​៣៤​ប្រកួត​នៅ​អង់គ្លេស ​ពេល​នេះ​រូបគេ​បាន​ទទួល​ពាន​រង្វាន់​កិត្តិយស​មួយ​ទៀត​ហើយ។ ​ពាន​រង្វាន់​នេះ​ដែរ​គឺ​ចេញ​ពី​ក្រុម​អ្នក​សរសេរ​ព័ត៌មាន​កីឡា​ផ្ទាល់​ដែល​បាន​បោះ​ឱ្យ។ ​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ ​មាន​ក្រុម​អ្នក​ព័ត៌មាន​កីឡា​ប្រមាណ​៤០០​នាក់​ពី​សមាគម​ Football Writers’ Association (FWA) ។

នេះ​ជា​ពាន​រង្វាន់​ទី​២​ហើយ​សម្រាប់​អតីត​ខ្សែ​ប្រយុទ្ធ Roma ​ខាង​លើ​នេះ ​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​អង់គ្លេស។ កីឡាករ​ពាក់​អាវ​លេខ​១១ ​រូប​នេះ នៅ​មាន​ភារកិច្ច​មួយ​ទៀត ជាមួយ​ក្រុម Liverpool ​មុន​បញ្ចប់​រដូវ​កាល​នេះ គឺ Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដោយ​វគ្គ​នេះ កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម​ហង្ស​ក្រហម​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៥-២ ​រួច​ទៅ​ហើយ។ ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ស្អែក​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT