ក្លិបប្រដាល់ឡុងសាលវ័ន្តបន្តប្រឹងប្រែងហ្វឹកហាត់ក្រោយស្ថានីយទូរទស្សន៍ក្នុងស្រុកជិតចាប់ផ្ដើមបើកឡើងវិញ

លោក ពិន ចំណាន ហៅឡុង សាលវ័ន្ត គ្រូបង្វឹក និងជាប្រធានក្លិបកីឡាប្រដាល់គុនខ្មែរ ឡុងសាលវ័ន្ត អះអាងថា កីឡាករចំនួន៨នាក់ ដែលរស់នៅក្នុងក្លិបផ្ទាល់ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺនៅតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំដដែល ក្នុងឱកាសបិទខ្ទប់រាជធានីភ្នំពេញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែកីឡាករទាំង៨នាក់នេះ គឺកំពុងហូបចុក ស្នាក់នៅផ្ទាល់ក្នុងក្លិបមិនបានចេញទៅណា ឬអនុញ្ញាតឱ្យអ្នកចូលមកនោះទេ ពោលគឺហ្វឹកហាត់ដាច់ដោយឡែកមិនពាក់ព័ន្ធនឹងមនុស្សខាងក្រៅឡើយ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល។ នៅក្នុងពេលបិទខ្ទប់នេះ ការប្រកួតតាមបណ្តាស្ថានីយទូរទស្សន៍នានាក៏ផ្អាកជាបណ្តោះអាសន្ន ដែលធ្វើឱ្យការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់កីឡាករកំពុងជូបការខ្វះខាត ដែលលោកក៏សំណូមពរដល់សប្បុរសជនជួយជាស្បៀងអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រដាល់សកលគុនខ្មែរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា តាមការគ្រោងទុកការប្រកួតនៅតាមស្ថានីយទូរទស្សន៍ក្នុងស្រុកនឹងអាចចាប់ផ្តើមឡើងវិញ នាថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ ហើយចំណូលប្រាក់រង្វាន់របស់កីឡាករ និងក្លិបក៏នឹងអាចប្រសើរឡើងវិញ ពេលមានការប្រកួតឡើងវិញ។  ទោះយ៉ាងនេះក្តី ក៏ការហ្វឹកហាត់ជាប់ជាប្រចាំរបស់កូនសិស្សរបស់លោក ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញនេះ គឺជាឱកាសបង្កើនគុនភាពបច្ចេកទេសកាន់តែល្អប្រសើរផងដែរ ដើម្បីត្រៀមការ ប្រកួតស្វែងរកជ័យជម្នះកាន់តែមានឱកាសច្រើនឡើងបន្ថែមផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT