Real Madrid ​កំពុង​បន្ដ​ដំណើរ​យ៉ាង​ល្អ ​នៅ​រដូវ​កាល​នេះ

ក្រុម Real Madrid ​កំពុង​បន្ដ​ដំណើរ​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ ​ដោយ​យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម Leganés ​ក្នុង​លទ្ធផល ៤-១។

ក្រោយ​ការ​ចាកចេញ​របស់ Cristiano Ronaldo ​ទៅ ​កីឡាករ​របស់​ក្រុម Real Madrid ​ខិតខំ​លេង​យ៉ាង​ខ្លាំង ​ហើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ។ តួយ៉ាង​ដូចជា Karim Benzema ​ជា​ដើម រក​បាន​៤​គ្រាប់​ហើយ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ។ ស្រប​ពេល​ដៃ​គូ Gareth Bale ​វិញ ​រក​បាន​៣​គ្រាប់​ផង​ដែរ។ ដោយ​សរុប​ជា​រួម​ទៅ ​៣​ប្រកួត​មក​នេះ Real Madrid ​រក​បាន​១០​គ្រាប់​បាត់​ទៅ​ហើយ ​និង​ឱ្យ​គេ​ស៊ុត​ចូល​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​ចាប់​ផ្ដើម​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​នេះ ​ខណៈ​ដែល​កីឡាករ​ទាំង​អស់​លេង​បាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​សហការ​គ្នា​បាន​ល្អ។ ​ដោយ​ឡែក​ប្រធាន​ក្រុម Sergio Ramos ​បាន​និយាយ​ដែរ​ថា​៖ “យើង​កំពុង​ដើរ​ទៅ​មុខ។ យើង​ចង់​សម្រេច​គោលដៅ​ធំ​ឱ្យ​បាន។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​និង​មិត្ត​រួម​ក្រុម​ចង់​ឃើញ​ពេល​ចប់​រដូវកាល​នេះ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT