គ្រូបង្វឹក U15 កម្ពុជាថា យុវជនប្រឹង​ហ្វឹកហាត់​ណាស់​តែ​ពិបាក​ក្នុងការ​ប្រកួតមិត្តភាពសមជើង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញនូវសកម្មភាពហ្វឹកហាត់ជាប់ជាប្រចាំ នៅ​សាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ហើយលោក Kazunori Inoue គ្រូបង្វឹកយុវជន​អាយុ​ក្រោម១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទីបានលើកឡើងថា ការហ្វឹកហាត់នាពេល​បច្ចុប្បន្ន​នេះ គឺផ្តោតសំខាន់សម្រាប់អនាគតរបស់យុវជនថ្នាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះគូសបញ្ជាក់ថា «យើងបានព្យាយាមពង្រឹងកីឡាករ​យុវជន​នូវ​បច្ចេក​​ទេស តាកតិច និងភាពរឹងមាំនៃកាយសម្បទា។ រាល់ពេលហ្វឹកហាត់ យើងផ្តោត​បន្ថែម​​លើចំណុចមួយចំនួនទៀត ដូចជា ការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងជាដើម។ អត្ត​ចរិត​របស់យុវជនទាំងអស់នេះពិតជាល្អណាស់។ ពួកគេមិនទាន់បានចូលរួមប្រកួតណា​មួយនៅ​ឡើយទេ ហើយការហ្វឹកហាត់ ពេលបច្បុន្ននេះ គឺផ្តោតសំខាន់សម្រាប់អនាគតរបស់​យុវជន​ថ្នាល មិនចំពោះតែការប្រកួតទេ យើងនឹងបង្ហាត់ពួកគេឱ្យក្លាយជាកីឡាករល្អនៅថ្ងៃ​អនាគត»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Kazunori Inoue បានបន្ថែមថា ការស្នាក់នៅហ្វឹកហាត់នៅសាលា​បាល់​ទាត់ជាតិបាទីនេះ គឺតែងតែថែរក្សាអនាម័យ និងការគោរពតាមវិធានការបង្ការជំងឺកូវីដ-១៩។ យើងគិតគូពីគ្នាជាពិសេស នៅទីនេះបានបិទការចេញចូលដោយគ្មានការអនុញ្ញាត រីឯកីឡាករ​មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅនោះទេ ដោយត្រូវនៅទីនេះ ដើម្បីរក្សាសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា ការហ្វឹកហាត់នៅតែបន្តធ្វើជាប់ជាប្រចាំដោយមិនបានផ្អាកនោះទេ ដោយសារនៅសា​លា​កីឡា​បាល់ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ សម្រាប់ការរស់​នៅ និងហ្វឹកហាត់។ លោកបានបន្ដថា នេះជាកម្មវិធីហ្វឹកហាត់យូរអង្វែងចាប់ពី១៣-១៤ឆ្នាំ​ឡើងទៅ ដោយសាលា​បាល់ទាត់បាទីបណ្តុះបណ្តាលយុវជនចំនួនពីរកម្រិត គឺយុវជនអាយុ​ក្រោម១៥ឆ្នាំ និងយុវជន អាក្រោម១៨ឆ្នាំ ដែលយុវជនទាំងនេះតែងតែចេញទៅប្រកប​អាជីព​បាល់ទាត់នៅតាមបណ្តាក្លិបនានាជារៀងរាល់ឆ្នាំ ហើយសហព័ន្ធតែងតែជ្រើសរើសយុវជន​ថ្មីៗចូលបណ្តុះបណ្តាលជារៀងរាល់ឆ្នាំផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT