ក្រុម Liverpool បានយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ២-១ នៃការប្រកួតលីគកំពូលអង់គ្លេស សប្ដាហ៍ទី៤កន្លងទៅនេះ។
ជ័យជម្នះយប់មិញនេះ គេសង្កេតឃើញអ្នកចាំទីក្រុម Liverpool បានបង្កកំហុសមួយធ្វើឱ្យកំណត់ត្រាគ្មានអ្នកទាត់ចូល បានបញ្ចប់។ កំហុសនោះគឺ Alisson បានព្យាយាមញាក់បាល់នៅក្បែរទីរបស់ខ្លួនឯង ក៏ភ្លាត់ស្នៀតឱ្យខាងក្រុម Leicester City ដណ្ដើមបាល់បាន និងរកគ្រាប់បាល់បាន១គ្រាប់តែម្ដង។
ចំពោះរឿងនេះដែរ សាមីខ្លួនអ្នកចាំទីសញ្ជាតិប្រេស៊ីលបាននិយាយថា៖ “ខ្ញុំនឹងមិនធ្វើរឿងឆ្កួតៗដូចនេះហើយបង្កកំហុសអីចឹងទៀតទេ។ យើងនឹងរៀនពីកំហុសនេះ។ វាជាផ្នែកមួយនៃការលេងរបស់ខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនធ្វើរឿងអីចឹងទៀតទេ វាជាកំហុសអចេតនារបស់ខ្ញុំផ្ទាល់”។
ក្រុម Liverpool ៣ប្រកួតដើមរដូវកាលកន្លងទៅពិតជាធ្វើបានល្អមែនទែន ដោយរក្សាកំណត់ត្រាឈ្នះ និងរក្សាសំណាញ់ទីមិនឱ្យខាងណាទាត់ចូលឡើយ។ តែគួរឱ្យសោកស្ដាយកាលពីយប់មិញភ្លាត់ស្នៀតឱ្យគេទាត់ចូល១គ្រាប់ទៅហើយ៕ប្រភព៖ dailymail