ខ្សែប្រយុទ្ធ Son Heung-min បានរួចផុតពីកាតព្វកិច្ចបម្រើទ័ពហើយ ក្រោយពីនាំក្រុមជម្រើសជាតិកូរ៉េក្រោមអាយុ២៣ឆ្នាំយកបានមេដាយមាសនៅ Asian Games ។
កីឡាករវ័យ២៦ឆ្នាំ ជាប្រធានក្រុម U23 កូរ៉េខាងត្បូង លេងនៅ Asian Games 2018 នេះ។ ដោយពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុមជប៉ុនបានក្នុងលទ្ធផល ២-១ នៅវគ្គថែមម៉ោង។ ការឈ្នះបានមេដាយមាសនេះដែរ គឺមានន័យថារូបគេនឹងមិនចាំបាច់ចូលបម្រើទ័ព២១ខែទៀតនោះទេ។ នេះបើតាមច្បាប់ដែលប្រទេសកូរ៉េខាងត្បូងបានចែកឡើង។
ច្បាប់ខាងលើបញ្ជាក់ថា ពលរដ្ឋទាំងអស់ត្រូវឆ្លងកាត់ការបម្រើទ័ព២១ខែសិន សម្រាប់បុរស។ ករណីពិសេសមួយបានចែងឡើង បើបុគ្គលនោះអាចនាំប្រទេសមានមុខមាត់លើឆាកអន្តរជាតិ នោះរូបគេមិនចាំបាច់ចូលបម្រើនោះទេ។ នេះមានន័យថា មេដាយមាសដែល Son រកបាននៅ Asian Games គ្រប់គ្រាប់សម្រាប់ការមិនបម្រើទ័ព២១ខែនោះហើយ៕ប្រភពdailymail