ម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេម ២០១៩ នៅ ស្រីពៅ សម្រួចគោលដៅប្រជែងមេដាយ ស៊ីហ្គេម ២០២១

អតីតកីឡាការិនីប្រដាល់សកល នៅ ស្រីពៅ ដែលជាម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីនកំពុងបង្កើនការហ្វឹកហាត់លើប្រភេទកីឡាថ្មីសម្រាប់ខ្លួន គឺប្រភេទកីឡា​ឃីគ-បុកស៊ីង (Kick-Boxing) ដើម្បីសម្រេចឆន្ទៈចង់ប្រកួតប្រជែងមេដាយយកមកជូនជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀណាម ដែលគ្រោងធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី នៅ ស្រីពី អះអាងថា ខ្លួនមានភាពស៊ាំនឹងទម្លាប់ល្អជាងមុន ក្រោយ​ចំណាយ​ពេលប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា អស់រយៈពេល​ជាង​៣ខែកន្លងមកនេះ។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះ​បានសម្រេចចិត្តផ្លាស់ប្ដូរអាជីពពីក្រុម​កីឡា​ប្រដាល់សកលជម្រើសជាតិកម្ពុជាមកចាប់អាជីព និងចូលរួមប្រមូលផ្ដុំហ្វឹកហាត់​ជាមួយ​ក្រុមកីឡាឃីកបុកស៊ីងជម្រើសជាតិកម្ពុជាវិញ ក្នុងឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ ស្រីពៅ បន្ថែមទៀតថា ក្រោយពីចូលប្រឡូកក្នុងប្រភេទកីឡាឃីកបុកស៊ីង នាង​បានបោះជុំរុំហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីផ្សេងៗទៀត ក្រោមការបង្វឹករបស់លោក ជា រិទ្ធ ដើម្បីសម្រួចទិសដៅ ត្រៀមប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២១ នៅទីក្រុងហាណូយ នា​ខែវិច្ឆិកាខាងមុខ។ នាងនិយាយថា ដ្បិតកីឡាបីឃីកបុកស៊ីង ជាប្រភេទកីឡាថ្មី សម្រាប់​រូប​នាង ដែលទើបចាប់អាជីព ក៏ពិតមែន ប៉ុន្តែឆ្លងកាត់ការហ្វឹកហាត់មួយរយៈពេលមក​នេះ​បាន​ធ្វើឱ្យនាងមានទម្លាប់ល្អ និងស៊ីសង្វាក់ជាមួយនឹងប្រភេទកីឡាប្រយុទ្ធមួយនេះ ដោយមិនច្រឡំ​វ៉ៃក្បាច់គុនប្រដាល់ខ្មែរនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម ២០១៩រូបនេះកំពុងសំងំហ្វឹ​កហាត់យ៉ាង​ខ្លាំង ដើម្បីឈានទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ក្នុងការប្រជែងមេដាយជូនជាតិពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ក៏ដូចជាការសម្រួចសមត្ថភាព​ត្រៀមឆ្ពោះទៅ​ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។ ស្រីពៅ បានចូលរួមប្រកួតកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន ដោយដណ្តើមបានមេដាយសំរឹទ្ធ ក្រោយពីប្រកួតចាញ់ក្នុង​វគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រលើប្រភេទកីឡាប្រដាល់សកល ហើយឆ្នាំ២០២១ នាងបានផ្លាស់ប្តូរ​មក​ចាប់អាជីពកីឡាឃីកបុកស៊ីង ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានកំណត់បង្ហាញប្រភេទកីឡា​ឃីគបុកស៊ីងនេះមាន១២វិញ្ញាសា ក្នុងនោះផ្នែកបុរសមាន៦ប្រភេទទម្ងន់ចាប់ពី៥៤គីឡូក្រាម​ដល់៦៧គីឡូក្រាម និងនារី៦ប្រភេទទម្ងន់ចាប់ពី៤៨គីឡូក្រាមដល់៥៧គីឡូក្រាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT