ខ្សែប្រយុទ្ធ Kylian Mbappe មិនច្បាស់ថាអាចលេងទល់ក្រុម Manchester City បានឬអត់នោះទេ បើទោះជាអាចហ្វឹកហាត់តិចៗជាមួយសមាជិកក្រុមក៏ដោយ។
លោក Mauricio Pochettino បានដាក់ឈ្មោះ Mbappe ក្នុងបញ្ជីដែរ តែអ្វីដែលជាការសង្ស័យនោះ គឺកីឡាករបារាំងរូបនេះនៅមានបញ្ហារបួសនៅឡើយ។ ក្នុងលីគកន្លងទៅ រូបគេមិនអាចលេងបានទេ ប៉ុន្តែជំនួបទល់ Man City គឺគេឃើញអាចហាត់បានតិចៗហើយ តែមិនច្បាស់ថាលេងឬយ៉ាងណា។
បើតាមអ្នកចាត់ការក្រុម PSG ថាលោកក៏មិនទាន់សម្រេចដែរ។ ដោយរង់ចាំដល់ពេលជិតដល់ការប្រកួតតែម្ដង ទើបលោកប្រកាសនរណាត្រូវចូលលេងសម្រាប់ជំនួបជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ៕ប្រភព Dailymail