ត្រៀមបញ្ជូនអត្តពលិក១២ប្រភេទកីឡា ដែលមានចំនួន១៣៥នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន ត្រៀមស៊ីហ្គេម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡា​ការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡា ដែលមានចំនួន១៣៥នាក់ចេញទៅបន្តការ​ហ្វឹក​ហាត់​នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២​ ឆ្នាំ២០២៣ នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការផ្តល់ជំនួយឥតសំណងលើការសាង​សង់​កីឡដ្ឋានធំនៃពហុកីឡ ដ្ឋានជាតិមរតកតេជោរបស់រដ្ឋាភិបាលចិន ត្រៀមទទួល​ធ្វើម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាម២០២៣ របស់កម្ពុជា ភាគីចិនក៏បានផ្តល់ជំនួយឥតសំណងមួយ​ផ្នែកទៀត​លើការហ្វឹកហាត់កីឡាករ កីឡាការិនី ជម្រើសជាតិនេះចាប់ពីឆ្នាំ២០២១នេះតទៅ ពោលគឺ​ចាប់​ពី​ដើមខែសីហា ឆ្នាំ២០២១ ទៅដោយភាគីចិនធានាថាស្ថានភាពវិបត្តិជំងឺកូវីដ-១៩បាន​បានល្អប្រសើរ ហើយអាចទទួលយកក្រុមអត្តពលិកជម្រើសជាតិកម្ពុជាចេញ​ទៅហ្វឹកហាត់​នៅ​ប្រទេស​ចិនបាន។ ឯកឧត្ដមបានលើកឡើងថា នេះគឺជាការហ្វឹកហាត់ដ៏សំខាន់ ក្នុងការបង្កើន​គុណភាពបច្ចេកទេសផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងកីឡាករ កីឡាការិនីចិន និងមានទាំង​ការ​ប្រកួតលក្ខណៈក្នុងស្រុករបស់ចិនផង ម្យ៉ាងទៀតក៏បាននៅទីនោះមានឧបករណ៍ហ្វឹក​ហាត់​ទំនើបតាមស្តង់ដារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមចាត់ទុកថា ការហ្វឹកហាត់នៅប្រទេសចិននឹងជួយ​ជំរុញ​ឱ្យថាមពលកម្លាំង និងស្ថេរភាពបច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួម​ប្រកួត​ប្រជែងមេដាយស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះផង ហើយក្រោយបញ្ចប់​ការប្រកួត​ក្រុមជម្រើសជាតិទាំងនោះនឹងចេញទៅបន្តការហ្វឹកហាត់រយៈពេលវែង  រហូតដល់​ពេលធ្វើម្ចាស់ផ្ទះ​ស៊ីហ្គម ឆ្នំា២០២៣ តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដមបានបន្ថែមថា ក្រៅពីការហ្វឹកហាត់នៅចិន ក៏មានប្រភេទកីឡាមួយចំនួនទៀត​របស់កម្ពុជាក៏ត្រៀមចេញទៅហ្វឹកហាត់នៅតាមតាមប្រភពប្រភេទកីឡានីមួយៗផងដែរ ដូចជា​តេក្វាន់ដូ ត្រៀមចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង កីឡាការ៉ាតេទៅហ្វឹកហាត់នៅជប៉ុន វ៉ូវីណាម ទៅហ្វឹកហាត់នៅប្រទេសវៀតណាមជាដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT