Ronaldo ​នៅ​តែ​ពិបាក​រក​គ្រាប់​បាល់​នៅ​អ៊ីតាលី ​សប្ដាហ៍​នេះ

ត្បិត​តែ Juventus ​យក​បាន​៣​ពិន្ទុ​បន្ថែម​មែន ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា Cristiano Ronaldo ​នៅ​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ដដែល។

ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Parma ​ក្នុង​លទ្ធផល ២-១ ​នៃ​សប្ដាហ៍​ទី​៣​លីគ​កំពូល​អ៊ីតាលី។ ២​គ្រាប់​ដែល​រក​បាន​នេះ គឺ​ធ្វើ​សម្រេច​ដោយ Mandzukic ​នាទី​២ ​និង Matuidi ​នៅ​នាទី​៥៨។ ដោយ​ឡែក​សម្រាប់​ Cristiano Ronaldo ​វិញ ហាក់​ដូចជា​ពិបាក​ក្នុង​ស្វែង​រក​គ្រាប់​បាល់​មែនទែន បើ​ទោះ​ជា​មាន​ឱកាស​ច្រើន​ក្ដី ប៉ុន្តែ​រូបគេ​ធ្វើ​មិន​សម្រេច​ឡើយ។

លោក Massimiliano Allegri ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​របស់ Ronaldo ​ថា​៖ “Ronaldo ​ត្រូវ​ដោះស្រាយ​ស្ថានភាព​លំបាក​នៅ Serie A ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​លេង​បាន​ល្អ​ហើយ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក គាត់​ចង់​រក​គ្រាប់​បាល់​គ្រប់​ប្រកួត ប៉ុន្តែ​ឱកាស​នោះ​នៅ​មិន​ទាន់​មក​ដល់​ទេ”៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT