PSG ​កុំ​អស់​សង្ឃឹម! អតីតកាល​ធ្លាប់​មាន ៦ ក្រុម អាច​វាយបក​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោយ​ចាញ់​នៅ​ជើង​ទី ១

ការ​ប្រកួត​នៅ​ជើង​ទី ២ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​Champions League នឹង​ឈាន​ចូល​មក​ដល់​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​វេលា​ម៉ោង ០២:០០ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ ក្រុម Man City នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម PSG ហើយ​រំលង​ទៅ​ថ្ងៃ​ស្អែក​ក្រុម Chelsea ​ត្រូវ​ប៉ះ Real Madrid នៅ​ឯ​កីឡដ្ឋាន Stamford Bridge។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យើង​មើល​ទៅ ២ គូ​នេះ យើង​ឃើញ​ថា PSG អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​នៅ​ជើង​ទី ១ ពួក​គេ​បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ២-១ ហើយ​ចាញ់​នៅ​ទឹកដី​ខ្លួន​ឯង​ទៀត។ យ៉ាង​ណា​នៅ​អត្ថបទ​នេះ យើង​ចុះ​ផ្សាយ​ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​យក្ស​បារាំង ដោយ​ទៅ​រំឭក​ពី​អតីតកាល ៦ លើក ជុំវិញ​ក្រុម​ដែល​បាន​ចាញ់​នៅ​ជើង​ទី ១ តែ​អាច​វាយបក​យក​ឈ្នះ​នៅ​ជើង​ទី ២ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ឆក់​យក​បាន​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Ajax ទល់​ក្រុម Panathinaikos

នៅ​រដូវ​កាល ១៩៩៥/៩៦ កាល​ពី​ជើង​ទី ១ ក្នុង​ទឹកដី​ហូឡង់ ក្រុម​ម្ចាស់ផ្ទះ​ Ajax បាន​ចាញ់​ក្រុម​នៅ​ប្រទេស​ក្រិច​គឺ Panathinaikos ដោយ​លទ្ធផល ១-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​មក​ដល់​ជើង​ទី ២ នៅ​ឯ​ប្រទេស​ក្រិច ស្រាប់​តែ​ Ajax សម្ញែង​សាច់ដុំ​បង្កើត​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ យក​ឈ្នះ ៣-០ វិញ ហើយ​អាច​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ​សោកស្តាយ​ សម្រាប់​ការ​ខិតខំ​របស់ Ajax ពុំ​ទទួល​នូវ​លទ្ធផល​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ ដោយ​នៅ​វគ្គ​ចុង​ក្រោយ​បាន​ចាញ់ Juventus នៅ​បាល់​ថែម​ម៉ោង​ប៉េណាល់ទី​ក្រោម​លទ្ធផល ៤-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Juventus ទល់​ក្រុម Real Madrid

ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដោយ​នៅ​ជើង​ទី ១ ក្នុង​ទឹកដី​អេស្ប៉ាញ​របស់ Real Madrid ក្រុម​សេះ​បង្កង់ Juventus បាន​ចាញ់ ២-១ ដូច​ដែល PSG ចាញ់ Man City កាល​ពី​សប្តាហ៍​មុន​អ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ចូល​មក​ដល់​ជើង​ទី ២ ពួក​គេ​ Comeback បាន​យ៉ាង​ល្អ ដោយ​យក​ឈ្នះ ៣-១ នាំ​ឲ្យ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង Juventus យក​ឈ្នះ Real Madrid ៤-៣។ យ៉ាង​ណា​វាសនា​របស់ Juventus នៅ​រដូវ​កាល​ឆ្នាំ ២០០៣ គឺ​ដូច​ទៅ​នឹង Ajax ដែរ នោះ​គឺ​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​បាល់​ប៉េណាល់ទី ក្រោម​លទ្ធផល ៣-២ ហើយ AC Milan ជា​ក្រុម​ឈ្នះ​ជើង​ឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) AC Milan ទល់ Man Utd

ត្រលប់​ទៅ​រដូវ​កាល ២០០៦/០៧ នៅ​ជើង​ទី ១ រវាង AC Milan និង Man Utd បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-៣ នៅ​ឯ​ទឹកដី​អង់គ្លេស លុះ​ឆ្លង​មក​ដល់​ជើង​ទី ២ ខាង​ក្រុម​អ៊ីតាលី​បាន​វាយ​បក​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ ដោយ​លទ្ធផល ៣-០ វិញ នាំ​ឲ្យ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​គឺ Milan ឈ្នះ ៥-៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ពុះពារ​របស់ AC Milan ក៏​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ត្រលប់​មក​វិញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ Liverpool ២-១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Liverpool ទល់ Chelsea

នៅ​រដូវ​កាល ២០០៦/០៧ ដដែល​នេះ Liverpool ក៏​ទទួល​បាន​លទ្ធផល​បរាជ័យ​នៅ​ជើង​ទី ១ ដូច​គ្នា ដោយ​ពួក​គេ​ចាញ់ Chelsea នៅ​ទឹកដី Stamford Bridge ១-០ តែ​មក​ដល់​ជើង​ទី ២ នៅ Anfield ខាង​Liverpool ក៏​យក​ឈ្នះ ១-០ វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​នេះ​នាំ​ឲ្យ​ការ​ប្រកួត​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ហើយ​បន្ត​រហូត​ដល់​ការ​ស៊ុត​ប៉េណាល់ទី ដែល Liverpool ធ្វើ​បាន​យ៉ាង​ល្អ ដោយ​យក​ឈ្នះ ៤-១ ទៅ​លើ Chelsea។ ប៉ុន្តែ​សោកស្តាយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពួក​គេ​បាន​ត្រឹម​ក្លាយ​ជា​ក្រុម​ជើង​ឯក​រង ក្រោយ​ចាញ់ AC Milan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Tottenham ទល់ Ajax

ត្រលប់​ទៅ​ឆ្នាំ ២០១៩ នៅ Champions League ជឿ​ថា​អ្នក​គាំទ្រ​ប្រាកដ​ជា​មិន​ភ្លេច​នោះ​ទេ នូវ​រឿងរ៉ាវ​អាភិនិហា​ជា​ច្រើន​ដែល​បាន​កើត​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​មាន​លទ្ធផល​របស់ Spurs ទល់ Ajax មួយ​ដែរ ដោយ​នៅ​ជើង​ទី ១ ខាង​ក្រុម​អង់គ្លេស Tottenham ចាញ់​ក្នុង​ដី ១-០ លុះ​ដល់​ជើង​ទី ២ Spurs បាន​យក​ឈ្នះ ៣-២ នៅ​ទឹកដី​ហូឡង់​វិញ។ សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង យើង​ឃើញ​ថា​ស្មើ ៣-៣ ប៉ុន្តែ​គ្រាប់​បាល់​ក្រៅ​ដី​គឺ Spurs មាន​ដល់​ទៅ ៣ គ្រាប់​ច្រើន​ជាង​ Ajax មាន​ត្រឹម​តែ ១ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Liverpool ទល់ Barcelona

ជោគជ័យ​ដែល Liverpool ធ្វើ​បាន​កាល​ពី​រដូវ​កាល ២០១៨/១៩ កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​ជា​ច្រើន ជឿជាក់​ថា ក្តី​សង្ឃឹម ១ ភាគរយ​ដែល​សេសសល់ នៅ​តែ​អាច​កើត​មាន ហើយ​ក៏​ជា​គ្រោះ​ក្នុង​លាភ ប្រសិន​ណា​ពួក​គេ​នៅ​តែ​បន្ត​ខិតខំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ​នៅ​ទឹកដី Camp Nou ក្រុម​ហង្ស​ក្រហម​បាន​រង​បរាជ័យ​ ៣-០ លុះ​ចូល​មក​ដល់​ជើង​ទី ២ នៅ Anfield ​ទីលាន​មរណៈ​មួយ​នេះ បាន​ជួយ​ឲ្យ​ Liverpool លុត Barcelona ៤-០ នាំ​ឲ្យ​លទ្ធផល​ទាំង​ពីរ​ជើង​សមល្មម​អាច​ជួយ​ឲ្យ​ហង្ស​ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ នៅ​វគ្គ​ចុង​ក្រោយ UCL ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ក៏​បន្ត​ទទួល​ជ័យជម្នះ​ដែរ ដោយ​បាន​យក​ឈ្នះ Spurs ២-០ លើក​ពាន​អឺរ៉ុប​ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​អស់​រយៈ​ពេល​ ១៤ ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT