លីគ​ធំ ២ រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​យប់​មិញ ខណៈ PL ត្រូវ​លើក​ពេល​ទៅ​អុត​មើល​នៅ​ថ្ងៃ​បន្ទាប់

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បាន​កើត​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ក្នុង​វិស័យ​បាល់ទាត់ ដោយ​មាន​ទាំង​រឿង​គួរ​ឲ្យ​សាទរ និង​រឿង​វឹកវរ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​លីគ​ធំៗ​ទាំង​ ១០ នៅ​តំបន់​អឺរ៉ុប យើង​ឃើញ​ថា​មាន​លីគ​ចំនួន ២ ហើយ​ដែល​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក ក្នុង​នោះ​មាន​លីគ​ហូឡង់ Eredivisie និង​លីគ​អ៊ីតាលី Serie A។ ស្រប​ពេល​ដែល​លីគ​អង់គ្លេស Premier League ក៏​ប៊ិះ​តែ​នឹង​ឃើញ​លទ្ធផល​នៅ​យប់​មិញ​ដែរ ប្រសិន​ក្រុម Man Utd ​ទទួល​រង​បរាជ័យ​នៅ​ជំនួប​ទល់ Liverpool ប៉ុន្តែ​មិន​ទាន់​ប្រកួត​ផង ក៏​ស្រាប់​តែ​មាន​ភាព​វឹកវរ​ពី​អ្នក​គាំទ្រ​កើត​ឡើង ហើយ​នាំ​ឲ្យ​សម្រេច​ផ្អាក​ការ​ប្រកួត​មុន​រយៈ​ពេល​ជាង ១ ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​ពី​ក្រុម ដែល​បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ចំនួន ២ នៅ​យប់​មិញ និង​បង្ហាញ​ត្រួសៗ​ពី​ស្ថានភាព​នៅ Premier League៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) លីគ​កំពូល​អ៊ីតាលី Serie A

ត្រឹម​ជុំ​ទី ៣៤ នៅ​លីគ Serie A ក៏​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក ដោយ​បាន​ទៅ​លើ​ក្រុម​ Inter Milan។ លទ្ធផល​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ដឹកនាំ​ដោយ​លោក Antonio Conte យក​ឈ្នះ ២-០ ទៅ​លើ Crotone កាល​ពី​ថ្ងៃ​សោរ៍ ហើយ​នៅ​យប់​ថ្ងៃ​អាទិត្យ​ក្រុម​តាម​ប្រកៀក​ពិន្ទុ Atalanta បាន​ត្រឹម​ស្មើ​ទល់​ក្រុម Sassuolo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាំ​ឲ្យ​លំដាប់​ពិន្ទុ​របស់ Inter Milan មាន​ដល់ ៨២ ពិន្ទុ វ៉ា​ដាច់​ ១៣ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២ គឺ Atalanta ដែល​មាន ៦៩ ពិន្ទុ។ ស្រប​ពេល​ដែល​ការ​ប្រកួត​សល់​តែ ៤ ជុំ​ទៀត បែប​នេះ​ក៏​សមល្មម​សម្រេច​ឲ្យ​ Inter ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ត្រឹម​ជុំ​ទី ៣៤ នេះ​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ដែរ​ថា Inter Milan ខកខាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​រយៈ​ពេល ១១ ឆ្នាំ​មក​ហើយ ដោយ​លើក​ចុង​ក្រោយ​សម្រាប់​ពួក​គេ​គឺ​នៅ​ឆ្នាំ ២០១០។ ក្រោយៗ​មក AC Milan ឈ្នះ​បាន ១ លើក ហើយ Juventus ម៉ៅ​ដាច់ ៩ ឆ្នាំ​ជាប់ៗ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) លីគ​កំពូល​ហូឡង់ Eredivisie

នៅ​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​ហូឡង់ ​នឹង​ត្រូវ​បញ្ចប់​នៅ​ជុំ​ទី ៣៤ ហើយ​មក​ទល់​ជុំ​ទី ៣១ កាល​ពី​យប់​មិញ គឺ​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដូវ​កាល ២០២០/២១ ពាន​រង្វាន់ Eredivise នៅ​តែ​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម Ajax ដែល​មាន ៧៩ ពិន្ទុ​នាំ​មុខ ១៤ ពិន្ទុ​ធៀប​នឹង​ក្រុម PSV ដែល​ឈរ​លេខ ២។ ប្រកួត​កាល​ពី​ម្សិល​មិញ​ដែល​សមល្មម​នឹង​សម្រេច​ឲ្យ Ajax ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​បាន​នោះ គឺ​ជ័យជម្នះ ៤-០ ទៅ​លើ FC Emmen។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា​នេះ​ជា​ពាន​រង្វាន់ Eredivisie លើក​ទី ៣៥ ហើយ​សម្រាប់ Ajax ហើយ​កាល​ពី​រដូវ​កាល​មុន​ពួក​គេ​បាន​ឈ្នះ​ត្រឹម​ជុំ​ទី ២៥ បន្ទាប់​ពី​សហព័ន្ធ​បាល់ទាត់​ហូឡង់​ប្រកាស​បញ្ចប់​រដូវ​កាល​មុន​កាល​កំណត់ ក្រោយ​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) លីគ​កំពូល​អង់គ្លេស Premier League

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប បើ​ដក Serie A គឺ​មាន​តែ Premier League មួយ​ទៀត​ប៉ុណ្ណោះ ដែល​ក្រុម​ឈរ​កំពូល​តារាង​មាន​គម្លាត​ពិន្ទុ​ដាច់​ឆ្ងាយ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​កាល​ពី​យប់​មិញ Man City ក៏​អាច​រង់ចាំ​អុត​មើល​ឱកាស​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​របស់​ខ្លួន​ផង​ដែរ ប្រសិន​ណា​ការ​ប្រកួត​រវាង Man Utd និង Liverpool អាច​ដំណើរការ​បាន។ នោះ​គឺ​ប្រសិន​ណា Man Utd ទទួល​រង​បរាជ័យ វា​នឹង​ទាញ​ឲ្យ​គម្លាត​ពិន្ទុ​រវាង City/United មាន​ដល់ ១៣ ពិន្ទុ​នៅ​ជុំ​ទី ៣៤ បែប​នេះ​សល់ ៤ ជុំ​ចុង​ក្រោយ បើ​ទោះ​បី City ជិះ​សេះ​ព្រលែង​ដៃ​មិន​យក​បាន​សូម្បី​ ១ ពិន្ទុ ក៏​ពួក​គេ​នៅ​តែ​ឈ្នះ​ពាន​ដោយ​ស្វ័យប្រវត្តិ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផ្អាក​ដំណើរការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ ក៏​ដោយសារ​ផ្ទុះ​ការ​តវ៉ា និង​ការ​សម្រុក​ចូល​កីឡដ្ឋាន​ពី​សំណាក់​អ្នក​គាំទ្រ ​ក្រោម​ហេតុផល​ចង់​ឲ្យ​ត្រកូល Glazer ដែល​ជា​ម្ចាស់​ក្លឹប Manchester United ​លក់​ភាគហ៊ុន​ធំ​របស់​ខ្លួន ហើយ​ចុះចេញ​ពី​តំណែង។ ការ​ប្រកួត​ដ៏​សំខាន់​នេះ​ក៏​មិន​ច្បាស់​ថា​នឹង​លើក​ទៅ​ថ្ងៃ​ណា​នោះ​ដែរ តែ​គេ​ជឿ​ថា នឹង​មិន​លេង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ឡើយ ហើយ​ស៊ូ​លើក​ប្រកួត​ផ្សេង​មក​លេង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ ដើម្បី​ប៉ះប៉ូវ​ឲ្យ​ក្រុម​ទាំង​ពីរ​អាច​តតាំង​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ជំនួស​វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT