ជំនួបរវាងក្រុម Monaco ទល់ក្រុម Lyon បានបញ្ចប់ទៅជាមួយហិង្សាកើតឡើង ដោយម្ខាងៗទទួលបានកាតក្រហមដូចគ្នា កាលពីយប់មិញនេះ។
ក្នុងការប្រកួតនេះ ក្រុមទាំងពីរសម្រុកគ្នាទៅវិញទៅមក និងមានគ្រាប់បាល់កើតឡើងផងដែរ។ តែក្រុម Lyon ដែលជាក្រុមភ្ញៀវនោះជាអ្នកទទួលបានជ័យជម្នះ បើទោះជាពួកគេបាត់បង់សមាជិកម្នាក់តាំងពីនាទី៧០ក៏ដោយ។ Monaco បានបរាជ័យក្នុងលទ្ធផល ២-៣ ក្រោមថ្វីជើងក្រុម Lyon តែវាមិនបញ្ចប់ទៅដោយសន្ដិភាពនោះទេ។
បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅ ក្រុមកីឡាករក្លឹបទាំងពីរបានប៉ះទង្គិចគ្នាខ្លាំងមែនទែន។ រហូតដល់អាជ្ញាកណ្ដាលចូលមកឃាត់ និងផ្ដល់កាតក្រហមដល់ទៅ៤ឯណោះ។ ដោយ៤នោះ ចេញពីក្រុម Monaco ២និងក្រុម Lyon ២៕
ប្រភព៖ DailyMail