មិន​ឲ្យ​ទំនេរ​ជើង​យូរ​ទេ ពេល​នេះ Mourinho មាន​ក្លឹប​ ៣ កំពុង​តាម​ទាក់ទង​ហើយ

អ្នកចាត់ការ​លោក Jose Mourinho ​បាន​បាត់បង់​តំណែង​ជាមួយ​ក្លឹប Spurs កាល​ពី​ថ្ងៃ​ទី ១៩ ​មេសា ឆ្នាំ ២០២១ ក្រោយ​ពី​ចាយ​ពេល​ដឹកនាំ​នៅ​ទី​នោះ​បាន​ ៨៦ ប្រកួត។

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ណា​មួយ​បង្ហើប​នៅ​ឡើយ​ថា តើ​បុរស​រហស្ស​នាម “Special One” នឹង​បន្ត​ទៅ​បម្រើ​អាជីព​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ណា​បន្ទាប់​ទៀត?

យ៉ាង​ណា​បើ​តាម​របាយការណ៍​ចុង​ក្រោយ​ពី Duncan Castles បាន​ចុះ​ផ្សាយ​ថា​មាន​ក្លឹប​ចំនួន ៣ ហើយ​ដែល​កំពុង​ចាប់​អារម្មណ៍ និង​បាន​ទាក់ទង​ទៅ​លោក Mourinho ក្នុង​នោះ​រួម​មាន​ក្លឹប Celtic នៅ​លីគ​ស្កុតឡែន ក្លឹប AS Roma នៅ​លីគ​អ៊ីតាលី និង Valencia នៅ​ក្លឹប​អេស្ប៉ាញ។

គេ​មិន​ច្បាស់​នោះ​ទេ​ថា​សាមី​ខ្លួន​នឹង​សម្រេច​ជ្រើស​យក​ក្លឹប​ណា​មួយ តែ​បើ​តាម​ដឹង​ប្រសិន Mourinho ចង់​រង់ចាំ​ការ​ដឹកនាំ​ក្លឹប​ធំ គឺ​មិន​អាច​នោះ​ទេ​នៅ​ស្ថានភាព​បច្ចុប្បន្ន​នេះ ព្រោះ​ក្លឹប​ទាំង​អស់​សុទ្ធ​តែ​មាន​គ្រូ​បង្វឹក​រៀង​ខ្លួន ហើយ​ក៏​មិន​ឃើញ​ជួប​បញ្ហា​អ្វី​ទៀត។ បើ​ថា Bayern Munich ពួក​គេ​ក៏​ទំនេរ​តំណែង​អ្នកចាត់ការ​បាន​ប៉ុន្មាន​សប្តាហ៍​ក្រោយ Flick ប្រកាស​គ្រោង​ចាកចេញ តែ​ឥឡូវ​ក៏​បាន​បំពេញ​ដោយ​ការ​ដាក់ Julian Nagelsmann ចូល​ទៅ​ហើយ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT