កីឡាករ កីឡាការិនីតេក្វាន់ដូWT ចំនួន០២នាក់ ប្រកួតជម្រុះអូឡាំពិកហ្គេម

លោក គង់ សក្កដា អគ្គលេខាធិការរង ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT នឹងបញ្ជូនអត្ត​ពលិក​០២នាក់ ចូលរួមការប្រកួតជម្រុះកីឡាអូឡាំពិក Asia qualification Tournament for Tokyo 2020 Olympic Games នៅប្រទេសហ្ស៊កដានី នាខែឧសភាខាងមុខ ដើម្បីប្រជែងកៅ​អីពេញ​សិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) នៅទីក្រុងតូក្យូ នៅប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា អត្តពលិក២នាក់ដែលនឹងចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក​ខែ​ក្រោយនេះ គឺមានកីឡាការិនីខ្មែរ-អាម៉េរិក ថិប កាសាន់ទ្រីនីកូល ដែលនឹងប្រកួតក្នុង​ប្រភេទ​ទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម ដែល​ដឹកនាំដោយគ្រូបង្វឹកលោក ឆយ យ៉ុងសុក និងគ្រូជំនួយលោក Tubbs Gregory Allan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នកីឡាករ-កីឡាការិនីទាំង០២នាក់នេះ កំពុងការងារគ្រូបង្វឹក ក្នុងនោះកីឡាការិនី ថិប កាសាន់ទ្រីនីកូល កំពុងខិតខំហ្វឹកហាត់នៅសហរដ្ឋអាមេរិក។ រីឯកីឡាករ វ៉ា មិថុនា ពង្រឹង​ការហ្វឹកហាត់នៅក្នុងស្រុក ដើម្បីត្រៀមការប្រកួតជម្រុះនៃព្រឹត្តិការណ៍ការកីឡាធំជាង​គេ​កម្រិត​ពិភពលោករៀងរាល់៤ឆ្នាំម្តង។តេក្វាន់ដូ WT គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេ​ដាយកម្រិតតំបន់ និងទ្វីបជាច្រើន ដោយកាលពីឆ្នាំ២០១៦កន្លងទៅ កីឡាការិនី ស៊ន សៀវម៉ី ក៏ធ្លាប់ចូលរួមប្រកួតជម្រុះកីឡាអូឡាំពិកប្រចាំតំបន់អាស៊ីបែបនេះដូចគ្នាផងដែរ ដោយបង្កើត​កំណត់ត្រាកីឡាការិនីកម្ពុជាដំបូង ដែលដណ្ដើមបានមេដាយមាស និងទទួលបានសិទ្ធិចូលរួម​ប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦។ កំណត់ត្រាចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម កាលពីឆ្នាំ២០១៦ របស់កីឡាតេក្វាន់ដូ WT គឺជា​កំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា អស់រយៈពេល៦០ឆ្នាំ ក្រោយពីការចូលរួមកន្លងមក គឺជា​ការចូលរួមតាមសិទ្ធិអនុគ្រោះរបស់អូឡាំពិកអន្តរជាតិតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែល​បានលើកពេលមកពីឆ្នាំ២០២០ មកធ្វើក្នុងឆ្នាំ២០២១ នេះ គឺគ្រោងដំណើរការប្រកួតពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT