ក្លឹប PSG បានទិញយក Eric Maxim Choupo-Moting ពីក្រុម Stoke City ដែលកំពុងលេងនៅលីគលំដាប់ទី២អង់គ្លេស ក្នុងតម្លៃខ្លួន១៣,៥លានផោន កុងត្រារយៈពេល២ឆ្នាំ។
Choupo-Moting ធ្លាប់ធ្វើការក្រោមលោក Tuchel រហូតដល់៣រដូវកាលឯណោះ កាលគ្រាធ្វើការជាមួយគ្នានៅក្លឹប Mainz របស់អាល្លឺម៉ង់។ សម្រាប់ការលេងឱ្យក្រុម Stoke City វិញ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ រកបាន៥គ្រាប់ដែរ ក្នុងការបង្ហាញខ្លួន១រដូវកាលកន្លងទៅ ប៉ុន្តែពេល Stoke ធ្លាក់ទៅលេងនៅលីគ២ រូបគេក៏លែងបង្ហាញខ្លួនតែម្ដង។
សម្រាប់ការទិញនេះដែរ ក្លឹប PSG ក៏នៅស្ថិតក្នុងការស៊ើបអង្កេតពីខាងFinancial Fair Play របស់ UEFA ដែរ ព្រោះការចំណាយរបស់ពួកគេពិតជាច្រើនខ្លាំងមែនទែន រហូតដល់ជាង៤០០លានផោនទៅហើយ។ ដូច្នេះ ប្រសិនបើរកឃើញថាមានកំហុសចំពោះការចំណាយនេះមែន នោះក្លឹប PSG អាចនឹងជាប់បម្រាមទិញដូរកីឡាករជាក់ជាមិនខាន៕ប្រភព៖ DailyMail