ក្រុមជម្រើសជាតិកម្ពុជានឹងអាចបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស ត្រៀមជួបជាមួយ ម្ចាស់ផ្ទះ បារ៉ែន ជុំទី២នៃFIFA WORLD CUP QATAR 2022

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា​នឹងអាចបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស ឬនៅកន្លែងមានសុវត្ថិភាព ណាមួយ ដើម្បីត្រៀម​ការប្រកួតជាមួយម្ចាស់ផ្ទះ ក្រុមជម្រើសជាតិ បារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដែលជា​ប្រកួតទី៦ (បង្គ្រប់កិច្ច) នៃវគ្គជម្រុះជុំទី២ ក្នុងពូល C នៃពានរង្វាន់ បាល់ទាត់ពិភពលោក នៅប្រទេស​កាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022) ដែលពេលវេលានៃការប្រមូលផ្តុំ​ហ្វឹកហាត់របស់ក្រុមរហ័សនាមគោព្រៃ កម្ពុជាកាន់តែ ខើចទៅៗ ខណៈស្ថានភាពវិបត្តិជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា ក្រុមការ​ងារក្រុមជម្រើសជាតិកម្ពុជា ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីសប្តាហ៍ មុនថ្មីៗ នេះ គឺគ្រាន់តែពួក​គាត់​បានលើកឡើងពីបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ស្របពេលដែល ការប្រកួតលីគកំពូ​ល​កម្ពុជាត្រូវផ្អាកទាំងស្រុងជាបណ្តោះអាសន្ន ហើយក្រុមកីឡាករ ជម្រើសជាតិក៏មិនទាន់អាចធ្វើ​ការប្រមូលផ្តុំបាននៅឡើយដែរ ដោយត្រូវរង់ចាំមើល ស្ថានភាពជាក់ស្តែងបន្តិចទៀតសិន។ លោកបានបន្ដថា តាមការគ្រោងទុកក្រុមជម្រើស ជាតិកម្ពុជានឹងត្រូវចេញដំណើរនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីទៅប្រកួតជាមួយ ម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការបន្ថែមថា តាមពិតគោលបំណងរបស់យើងចង់ឱ្យក្រុមជម្រើស​ជាតិកម្ពុជាបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស ឬនៅកន្លែងណាមួយ ដែលស្ងប់ស្ងាត់​និងសុវត្ថិ​ភាព​ល្អ ដើម្បីត្រៀមការប្រកួតជម្រុះនេះឲ្យបានល្អប្រសើរ ព្រោះក្រុមដែល ត្រូវជួប៣ប្រកួ​តចុងក្រោយ (បង្រ្គប់កិច្ច) សុទ្ធតែជាក្រុមជម្រើសជាតិខ្លាំងៗក្នុងទ្វីបអាស៊ី។ សម្រាប់ការ​ប្រមូល​ផ្តុំហ្វឹ​កហាត់នៅសល់ពេលប្រហែល១ខែ ហើយការសម្រេចយ៉ាងណា នោះលោក​នឹង​ជម្រាបជូននៅពេលក្រោយដោយរង់ចាំមើលស្ថានភាព បញ្ហាជំងឺកូវីដ-១៩ សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់វគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍ FIFA WORLD CUP Qatar 2022 នេះ គឺកម្ពុជា​នៅសល់៣​​ប្រកួតចុងក្រោយគឺជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខេមិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ កាលពីជើងទី១ ក្រុមម្ចាស់ផ្ទះ កម្ពុជា​បានប្រកួតចាញ់ក្រុមភ្ញៀវបារ៉ែន ដោយលទ្ធផល ០ទល់១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពូលCនេះ មាន៥ក្រុម គឺកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់​៥ប្រកួត កន្លងមកមិនធ្លាប់ឈ្នះ ស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។ ប្រវត្តិ​១​ប្រកួត ដែលកម្ពុជារបូតគ្រាប់បាល់ច្រើនជាងគេ គឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជាមិនទាន់ប្រកាសបញ្ជីសមាសភាព​កីឡាករជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រុមកម្ពុជាស្ថិតក្រោមការដឹកនាំពីអ្នកចាត់ការទូទៅ និង​គ្រូបង្គោលជាជនជាតិជប៉ុនដូចគ្នា គឺលោក RYU HIROSE និងលោក Keisuke Honda ដោយ​លោកនឹងបន្តដឹកនាំក្រុមគោព្រៃកម្ពុជាឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត កីឡា ថ្នាក់តំបន់​ដ៏ធំ​ប្រចាំអាស៊ី​អាគ្នេយ៍ គឺ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT