Reinier De Ridder គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ Aung La N Sang ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ទី២

Reinier “The Dutch Knight” de Ridder បាន​ធ្វើឲ្យ​គ្រួសារ​របស់​គេ​សប្បាយចិត្ត​យ៉ាង​ខ្លាំង។  ពេល​នេះ គេ​បំបែក​កំណត់​ត្រា​ឈ្នះ​​ខ្សែ​ក្រវាត់ ONE World Champion ពីរ​ខ្សែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​មក​ពី​ហូឡង់ យក​ឈ្នះ Aung La “The Burmese Python” N Sang ​ដោយពិន្ទុ​ជា​ឯកច្ឆន្ទក្នុង​ការ​ប្រកួត គុនចម្រុះ ​​ និង​គ្រង​ខ្សែ ក្រវាត់មួយខ្សែទៀតគឺ ONE Light Heavyweight World Title នៅព្រឹត្តិការណ៍ “ONE on TNT IV”  ដែល​ផ្សាយ​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែ ​មេសា នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​ទម្ងន់ middleweight ពី​វីបុរស​មីយ៉ាន់ម៉ា De Ridder ​បាន​ចាប់​ផ្ដើម​ចូល​ចាប់​​​គូ​ប្រជែង​នៅ​ទឹក​ដំបូង និង​ផ្ដួល​គូ​ប្រកួត​ទៅ​ក្តារ​រេញ។  Aung La N Sang ព្យាយាម​​ងើប​ឈរ​វិញ ប៉ុន្តែ កីឡាករ​ហូឡង់ ​សុំា​ទៅ​នឹង​តាក់ទិក​របស់​​​​កីឡាករ​មក​ពី​​ក្លិប Sanford MMA ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang ព្យាយាម​តស៊ូ​យ៉ាង​ខ្លាំង ហើយ “The Dutch Knight” បាន​គ្រប់គ្រង​នៅ​ពី​លើ​​យ៉ាង​យូរ​មុន​ការ​គ្រប់គ្រង​ពី​ក្រោយ​ខ្នង​វិញ។ យ៉ាងណា​ក្ដី De Ridder ព្យាយាម​ដើម្បី​ឃ្លេ​ក និង ប្រើ​កណ្ដាប់​ដៃ​នៅ​ទឹក​ដំបូង​នេះ​ដែរ ប៉ុន្តែ ម្ចាស់​ខ្សែ​ក្រវាត់​ការពារ​​​ក​បាន​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

De Ridder ប្ដូរ​តាក់ទិក, ឡើង​​សំពង​ពី​លើ, និង ស្វែង​រក​ការ​ឃ្លេ​ដៃ​វិញ​​ម្ដង។  ប៉ុន្តែ  “The Burmese Python” ព្យាយាម​គេច​​ពី​ការ​ប្រកួត​​ក្នុង​ជំហរ​ដេក​ប្រែ​ទៅ​ប្រើ​កណ្ដាប់​ដៃ និង ការ​ទាត់​វិញ​លើ​គូ​ប្រកួត​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aung La N Sang ខំ​ព្យាយាម​បន្ត​នៅ​ទឹក​ទី២ ប៉ុន្តែ ​គូ​ប្រជែង​បាន​ប្រើ​ដៃ​ស្ដាំ​គាប​ជាប់​ដដែល។  De Ridder រុញ​គូ​ប្រកួ​ត​ឲ្យ​ទៅ​ក្បែ​រេញ​ដដែល និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការ​ប្រកួត​បន្ត​បន្ទាប់ ហើ​យ​ប៊ិះ​នឹង​ឃ្លេ​ក​បាន​សម្រេច​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​មក​ពី​ហូឡង់​នៅ​តែ​មាន​ប្រៀប​​លើ​កីឡាករ​មីយ៉ាន់ម៉ា ហើយ​អាច​​អុក​ជង្គង់​ចំ​មុខ​ម្ចាស់​ខ្សែ​ក្រវាត់​ជា​ញយៗ​ផង​ដែរ។  “The Dutch Knight”  នៅ​តែ​ព្យាយាម​ឃ្លេ​ក​​លើ Aung La N Sang ខណៈ​ដែល​គូ​​ប្រជែង​របស់​ខ្លួន​គេចបាន។  ចំណែក​ទឹក​ទី ៣ និង ទី៤ ក៏​កូ​ន​សិស្ស​មក​ពី​ក្លិប Combat Brothers មាន​ប្រៀប​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទឹក​ចុង​ក្រោយ Aung La N Sang ​ខិត​ខំ​ស្ដារ​​ដើម​ឡើង​វិញ ព្រោះ​ដឹង​ថា ​​៤​ទឹក​កន្លង​ទៅ​ចាញ់​ប្រៀប​ទៅ​ហើយ។  គេ​ចាប់​ផ្ដើម​ចូល​ប្រកួត​យ៉ាង​គឃ្លើន។ ប៉ុន្តែ  De Ridder ដាក់​ផែន​ការ​​ចាប់​បោក​ទៅ​ក្ដារ​រេញ និង​ទប់ Aung La N Sang រហូត​ដល់​ចប់​ទឹក ទោះ​រក​កណ្ដាប់​ដៃ​មួយ​ចំនួន​ក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នា​​ឱកាស​នោះ  “The Burmese Python” មាន​ឱកាស​​វ៉ៃ​ពី​យ៉ាង​​​ច្រើន​ដៃ​​លើ​ De Ridder ។  យ៉ាងណា​ក្ដី De Ridder ​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ​រយៈ​ពេល​ ២០ នាទី​រួច​ទៅ​ហើយ។ពេល​​បញ្ចប់​ការ​ប្រកួត  “The Dutch Knight” ដែល​មាន​វ័យ ៣០ ឆ្នាំ​បាន​ដឹង​ក្នុង​ចិត្ត​រួចទៅ​ហើយ​​ដែល​អាច​គ្រង​ខ្សែ​ក្រវាត់​ទី២​យ៉ាង​រំភើប​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“The Dutch Knight” ​​ទទួល​បាន​ពិន្ទុ​ពី​ចៅ​ក្រម​ទាំង​បី  និង​​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​ ONE Middleweight និង ONE Light Heavyweight World Titles  ពី​ Aung La N Sang ​តែ​ម្នាក់​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​នេះ​នាំ​ឲ្យ​រូប​គេ​បង្កើត​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ឈ្នះ ១៤-០ ។ De Ridder  ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ចាញ់​សោះ។ ​គេ​កំពុង​ហៅង​ជើង​ខ្លាំង Brandon “The Truth” Vera  ដើម្បី​ប៉ះ​​គ្នា និង​បង្កើត​ឱកាស​យក​ខ្សែ​ក្រវាត់​ទី៣។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT