ប្រឈម​ការ​បណ្ដេញ​ចេញ? Jose Mourinho ថា​ខ្លួន​នៅ​តែ​ជា​អ្នក​ចាត់ការ​ល្អ​បំផុត

បើ​ទោះ​ជា​ដឹក​នាំ​ក្រុម Manchester United ​មិន​សូវ​បាន​ល្អ​នៅ​ដើម​រដូវ​កាល​នេះ​មែន ប៉ុន្តែ​លោក Jose Mourinho ​នៅ​តែ​អះអាង​ថា​ខ្លួន​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​ដដែល។

Man Utd ​នឹង​ត្រូវ​លេង​ទល់​ក្រុម Burnley ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​វេលា​ម៉ោង​១០​យប់ ដែល​ជា​ការ​ប្រកួត​សប្ដាហ៍​ទី​៤​នៃ​លីគ​កំពូល​អង់គ្លេស។ ឆ្លង​កាត់​៣​កន្លង​ទៅ លោក Jose ​ដឹក​នាំ​ក្រុម​មិន​ល្អ​ទេ ​ដោយ​បរាជ័យ​២​ប្រកួត​ឯ​ណោះ ​មាន​ត្រឹម​៣​ពិន្ទុ។ បើ​ទោះ​ជា​យ៉ាង​នេះ​មែន លោក​មិន​ខ្លាច​ក្នុង​ការ​បណ្ដេញ​ចេញ​ឡើយ ​ដោយ​សំណាង​ថា​ខ្លួន​ជា​អ្នក​ចាត់ការ​កំពូល​នៅ​លើ​លោក​នេះ។

“ខ្ញុំ​ជា​អ្នក​ចាត់ការ​អស្ចារ្យ​ជាង​គេ​ម្នាក់​នៅ​លើ​លោក​នេះ ហើយ​ខ្ញុំ​ក៏​កំពុង​ដឹក​នាំ​ក្រុម​អស្ចារ្យ​មួយ​នៅ​លើ​លោក​នេះ​ដែរ។ ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធ​ជោគជ័យ​ច្រើន ​ហើយ​រដូវ​កាលមុន ​ខ្ញុំ​ក៏​ជោគជ័យ​ដែរ ប៉ុន្តែ​ប្រហែល​ជា​គ្មាន​អ្នក​នឹក​ឃើញ​នោះ​ទេ។ យើង​ធ្លាប់​មាន​ប្រវត្តិ​ល្អ​២​រដូវ​កាល​កន្លង​មក ”។ សម្ដី​លោក Jose ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT