Kylian Mbappe ពុំបានចូលរួមចំណែករកគ្រាប់បាល់ឲ្យក្លឹប PSG អ្វីនោះឡើយ នៅការប្រកួតទល់ Man City ហើយបញ្ចប់ ៩០ នាទីក្រុមម្ចាស់ផ្ទះបានបរាជ័យក្រោមលទ្ធផល ១-២។
យ៉ាងណាអ្វីដែលភ្ញាក់ផ្អើលបំផុតសម្រាប់កីឡាករបារាំង នោះគឺការដែលមិនអាចស៊ុតបានសូម្បីតែមួយជើង និយាយទៅគឺកីឡាកររបស់មេឃខៀវហាក់តាមបិទយុវជនឆ្នើមរូបនេះជិតឈឹងមិនឲ្យមានប្រឡោះជាប់បាល់នៅនឹងជើងយូរ ឬអាចស៊ុតចេញពីជើងនោះឡើយ។
នេះជាលើកដំបូងក្នុងអាជីពរបស់ Mbappe នៅ Champions League ដែលការលេងពេញ ៩០ នាទី គេគ្មានបាល់ស៊ុតសូម្បីតែមួយជើង។
ស្ថិតិជារួមខាងក្រុមម្ចាស់ផ្ទះបារាំងយប់មិញ ស៊ុតបាន ១០ លើក ចំគោលដៅ ៤ លើក ខណៈក្រុមភ្ញៀវស៊ុត ១១ លើក ចំគោលដៅ ៦ លើក។ ប៉ុន្តែគ្រាប់បាល់បញ្ចូលទីធ្វើបានដោយកីឡាករ Marquinhos, Kevin de Bruyne និង Riyad Mahrez ឯណោះ៕
ប្រភព៖ Opta