ប៊ិន ចន្ថាធារីបង្ហាញចំណាប់​អារម្មណ៍យ៉ាងណាក្រោយដឹងអំពីបម្រែបម្រួលការ​ប្រកួត​វគ្គជម្រុះ AFC Cup 2021?

ខ្សែបម្រើវិសាខា ប៊ិន ចន្ថាធារី ប្រាប់ថា នឹងមានអារម្មណ៍សប្បាយចិត្តខ្លាំងប្រសិនបើក្រុមរបស់គេឆ្លងផុតវគ្គជម្រុះ AFC Cup 2021 ហើយចូលដល់វគ្គចែកពូលដែលមានក្រុមចាស់របស់គេ គឺក្លិបម៉ាឡេស៊ី Terengganu FA កំពុងរង់ចាំស្រាប់ក្នុងពូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារី ថ្លែងប្រាប់ CNCC បែបនេះ “៖ ខ្ញុំប្រាកដជាសប្បាយចិត្ត និងមានមោទកភាព ប្រសិនបើបានលេងប៉ះក្រុមចាស់ (Terengganu FC) ហើយសង្ឃឹមថា ក្រុមទាំង ២ នឹងធ្វើបានល្អក្នុងពាន AFC Cup។ តែមុនដល់រឿងហ្នឹង យើងត្រូវតែផ្ដោតលើការប្រកួតជាមួយក្លិបរបស់ទីម័រខាងកើតសិន ព្រោះមិនមែនជាការប្រកួតដ៏ងាយស្រួលទេ។ ណាមួយយើងអត់បានលេងលីគ អត់បានហាត់ អ៊ីចឹងខ្ញុំសង្ឃឹមថា ស្ថានភាពនៅស្រុកយើងនឹងល្អឡើងវិញ ដើម្បីបានប្រកួតកាន់តែឆាប់ៗវិញដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំ សង្ឃឹមថា គណៈកម្មការក៏យល់ពីរឿងហ្នឹងដែរ ព្រោះការប្រកួតនេះមិនមែនសំខាន់តែសម្រាប់វិសាខាទេ គឺសម្រាប់កម្ពុជាតែម្ដង ព្រោះយើងលេងតំណាងប្រទេស អ៊ីចឹងរំពឹងថា នឹងមានដំណោះស្រាយសមស្របណាមួយដើម្បីអាចរៀបចំខ្លួនបានល្អ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វគ្គជម្រុះរវាងវិសាខា និង Lalenok United នឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្រុមឈ្នះនឹងចូលក្នុងពូល I ដែលមានក្លិបហ្វីលីពីន Kaya FC-IIoilo, ក្លិបម៉ាឡេស៊ី Terengganu FC និងក្លិបសិង្ហបុរី Geylang International FC៕✅

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដកស្រង់ពី : CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT