ជម្រើសជាតិកម្ពុជាពីរនាក់បងប្អូនដណ្តើមបានចំណាត់ថ្នាក់លេខ៤-៥ ក្នុងការប្រកួត កីឡាម៉ូតូទឹកជើងឯកពិភពលោកនៅប្រទេសថៃ

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ កីឡាករ សាលី អ៊ូមើត  និងកីឡាករ ម៉ីន ម៉ូស្ដាន ដែលត្រូវជាប្អូនជីដូនមួយបាន​បំបែក កំណត់​ត្រា​ប្រវត្តិសាស្ដ្រ ក្នុងនាមកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ លេខ៤ និង​លេខ៥ (Top-5) នៃព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯក ពិភពលោក (Jet Ski World Cup 2021) លើវិញ្ញាសាស្គីឈរ (Ski GP) ដែលបានបញ្ចប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បាន​បញ្ជាក់ថា ខ្លួន និងប្អូនជីដូនមួយបានប្រកួតវិញ្ញាសាស្គីឈរ ដែលប្រើកម្លាំងម៉ាស៊ីន​ដោយ​សេរីដូចគ្នា មានន័យជាវិញ្ញាសាធំជាងគេក្នុងប្រភេទកីឡាម៉ូតូទឹក ហើយពុំសូវមាន កីឡាករ​អាស៊ី​ចូលរួមនោះទេ។ បន្ទាប់ពីបានប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមេសានេះ សាលី អ៊ូមើត បានសម្រេចលទ្ធផលដ៏ល្អគាប់ប្រសើរផងដែរ ទោះបីពុំទទួល បានជើងឯក តែ​ពួកគេបានបង្កើតកំណត់ត្រាថ្មី ក្នុងនាមកីឡាករអាស៊ីដំបូង ដែលឈ្នះ ពាន Top-5។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើងខ្លាំងម៉ូតូទឹកកម្ពុជារូបនេះបានអះអាងថា «នេះគឺជាប្រវត្តិសាស្ដ្រថ្មី ដែលកីឡាករ​កម្ពុជាយើង អាចឈរចំណាត់ថ្នាក់លេខ៤ និងលេខ៥ (Top-5) ក្នុងចំណោមប្រទេស និង​កីឡាករខ្លាំងៗលើពិភពលោក។ ខ្ញុំពិតជារំភើបមែនទែន ដោយសារវិញ្ញាសានេះ (Ski GP) មិនដែលមានកីឡាករអាស៊ីណាធ្វើបាននោះទេ សូម្បី Top-10 តែដល់ពេលកីឡាករកម្ពុជា​យើងធ្វើបានបញ្ជាក់ឱ្យឃើញថា កីឡាករយើងពិតជាអស្ចារ្យ ដែលមានសមត្ថភាព និង​សក្ដានុពលលើឆាកអន្ដរជាតិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការប្រកួតវិញ្ញាសា Ski GP នេះ គឺមានកីឡាករជើងខ្លាំងជាង ៣០នាក់ មក​ជុំវិញ​ពិភព​លោកចូលរួមប្រកួត ខណៈលទ្ធផលកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លើ​កីឡាករ​កម្ពុជា រួមមានកីឡាករមកពីប្រទេសប៊ែលហ្ស៊ិក ដែលបានគ្រងជើងឯក ខណៈ​ចំណាត់​ថ្នាក់លេខ២ និងលេខ៣ បានទៅកីឡាករបារាំងដូចគ្នា ។ នេះបើតាមការបញ្ជាក់​បន្ថែមរបស់កីឡាករ សាលី អ៊ូមើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Cup 2021) នៅប្រទេសថៃ បានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែមេសា នៅតំបន់ឆ្នេរ នៃទីក្រុងប៉ាតាយ៉ា ដោយមានប្រទេសជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករ ជម្រើស​ជាតិកម្ពុជា៥នាក់។ សម្រាប់លទ្ធផលក្រៅពីកីឡាករ សាលី អ៊ូមើត និង ម៉ីន ម៉ូស្ដាន ដែលទទួលបានពាន Top-5 កីឡាករ ម៉ីន អូស្មាន ក៏ដណ្ដើមបានចំណាត់ថ្នាក់ លេខ៥ លើវិញ្ញាសា Novice ski 1500 Stock ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT