Folayang ប្តេជ្ញា​ឆ្លង​ Aoki ឲ្យផុត​ដើម្បី​កៅអី​​ខ្សែក្រវាត់ពិភពលោកជាថ្មី

អតីត​ជើង​ឯក​ពិភព​លោក​ ONE Lightweight ជើង​ខ្លាំង​ហ្វីលីពីន Eduard “Landslide” Folayang នឹង​ជួបអ្នក​ជំនាញ​​ក្បាច់​ក្រោម​​ដែល​ជា​វីរបុរស​របស់​ប្រទេស​ជប៉ុន​ Shinya “Tobikan Judan” Aoki ជា​លើក​ទី​៣នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ សម្រាប់​ការ​ប្រកួត​នេះ​រូប​គេ​បាន​​ដាក់​គោល​ដៅ​ធំ​ បន្ទាប់​ពីបានប្រឡូក​ចូល​ក្នុង​អាជីព​គុន​ចម្រុះ​រយៈ​ពេល​ជិត​២០​ឆ្នាំ​ហើយ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩​ ខែ​មេសា​ ខាង​មុខ​នេះ Folayang ដាក់​គោល​ដៅ​វិល​ទៅ​រក​កៅ​អី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ថ្មី នៅ​ពេល​ត្រូវ​ប្រកួត​ជា​ថ្មី​ជា​មួយ​ជើង​ខ្លាំង​លំដាប់​លេខ៤​របស់​ជប៉ុន Aoki នៅ​ព្រឹត្តិការណ៍ប្រកួត “ONE on TNT IV“។

តាម​ពិត​ទៅ ជើង​ខ្លាំង​ទាំង​ពីរ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ដៃ​គូ​ផ្សេង​​គ្នា​ទេ​ពី​ដំបូង ប៉ុន្តែ​​ខ្លា​ចាស់​ជប៉ុន Yoshihiro “Sexyama” Akiyama និងកីឡាករ “Super” Sage Northcutt បាន​ដក​​ខ្លួន ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ជា​លើក​ទី​៣។

Folayang បាននិយាយ​ថា ៖«ខ្ញុំ​មិន​រំពឹង​ថា យើង​បាន​ជួប​គ្នា​លើក​ទី​៣​ទេ ហើយ​ក៏​មិន​នឹក​គិត​ថា បាន​ជួប​គ្នា​លឿន​បែប​នេះ​ដែរ។ Aoki ជា​កីឡាករ​​ឆ្នើម​ដែល​ខ្ញុំ​​ទទួល​ស្គាល់​ពី​​ភាព​ខ្លាំង​របស់​គាត់ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ការ​ជួប​គ្នា​លើក​ទី​៣នេះ​នឹង​​កក្រើក​ខ្លាំង តែ​​ក៏​មិន​ចង់​ឲ្យ​ការ​ប្រកួត​ចប់​លឿន​ដែរ»។

«នៅ​ពេល​ពួក​គេ​និយាយ​ថា  Akiyama បាន​ដក​ខ្លួន ហើយ​ដាក់ Aoki ជំនួស​វិញ ពិត​ណាស់ ខ្ញុំ​រីក​រាយ។ យើង​ស្គាល់​គ្នា​ច្បាស់​។ ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អាជីព​របស់​ខ្ញុំ ពី​ព្រោះ Aoki ពិត​ជា​ល្បី​ល្បាញ​ខ្លាំង។ ប្រសិន​បើ​ខ្ញុំ​អាច​យក​ឈ្នះ​គាត់​នោះ វា​មិន​ត្រឹម​តែ​ឲ្យ​ខ្ញុំ​ឈ្នះ​ក្នុង​ការ​ប្រកួត​លើក​ទី​៣​ទេ ប៉ុន្តែ​វា​នឹង​រុញ​ច្រាន​ខ្ញុំ​ឲ្យ​បោះ​ជំហាន​ទៅ​ក្តាប់​យក​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទៀត​ផង»។

នៅ​ពេល​កំពុង​រីក​រាយ​នឹង​ការ​អភិវឌ្ឍ​ខ្លួន កីឡាករ​រហស្សនាម “Landslide”បាន​បង្ខំ​ខ្លួន​ឲ្យ​បង្កើន​ការ​ហ្វឹក​ហាត់​ទ្វេ​ដង​ដើម្បី​ត្រៀម​ជួប Aoki។

Folayang និយាយ​ថា ៖«តាម​ពិត​ទៅ ការ​ប្រែ​ប្រួល​មានការ​លំបាក​ខ្លះ។ តាំង​ពី​ដំបូង​មក យើង​បាន​​ប្រឹង​ប្រែង​ដើម្បី​ប្រកួត​ជា​មួយ Akiyama ប៉ុន្តែ​បន្ទាប់​មក​មាន​ការ​ផ្លាស់​ប្តូរ។ យើង​យល់​ច្បាស់​ណាស់​ថា ជំនាញ​របស់ Aoki ខុស​ប្លែក​ពី​ Akiyama»។

«សម្រាប់ Akiyama យើង​បាន​ត្រៀម​ចំពោះ​អ្វី​ដែល​ជា​ជំនាញ​របស់​គាត់​គឺ​យូដូ។ នោះ​ហើយ​ដែល​យើង​ត្រូវ​ការ​​ផ្លាស់​ប្តូរ​ច្រើន​នៅ​ពេល Aoki ដែល​មាន​ជំនាញ​ក្បាច់​ក្រោម​ដ៏​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ផ្លាស់​ប្តូរ​​​ផែន​ការ​ប្រកួត​​ស្ទើរ​ទាំង​ស្រុង»។

អ្វី​ដែល​​ជា​រឿង​ល្អ​សម្រាប់​គាត់​នោះ​គឺ​ធ្លាប់​ប្រកួតជា​មួយ Aoki ពីរ​ដង​ទៅ។ ការ​ជួប​គ្នា​លើក​ទី​១​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ដែល​ពេល​នោះ​កីឡាករ​ហ្វីលីពីន​ឈ្នះ​ដោយ​ពិន្ទុ ដើម្បី​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពិភព​លោកមក​គ្រប់​គ្រង។

បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​លើក​ទី​២​នៅ​ខែ​មីនា ឆ្នាំ​២០១៩​ដែល​ពេល​នោះ​ Aoki ចេញ​មុខ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ខ្លួនទៅ​វិញ ហើយ​កីឡាករ​ជប៉ុន​បាន​ប្រើ​ពេល​តែ​​មួយ​ទឹក​ប៉ុណ្ណោះ​ដើម្បីឃ្លេឲ្យកីឡាករ​ហ្វីលីពីនចុះ​ចាញ់​ក្នុង​ទឹក​ទី​១។

ស្ថិត​ក្នុង​វ័យ​៣៧​ឆ្នាំ Folayang បាន​និយាយ​ថា ការ​ប្រកួត​លើក​ទី​៣​នេះ​នឹង​យក​បទ​ពិសោធ​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​លើក​ទី​២​ដើម្បី​ស្វែង​រក​ជ័យជម្នះ។

ជើង​ខ្លាំង​ហ្វីលីពីន​បាន​រំលឹក​ថា ៖«មុន​ពេល​ប្រកួត ខ្ញំ​បាន​ឃើញ​គាត់​ប្រកួត​ឈ្នះ Ev Ting ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អាច​ការពារ​ខ្សែ​ក្រវាត់​បាន»។

«ការ​ប្រកួត​នោះ និយាយ​ជា​រួម​ ខ្ញុំ​គ្រប់​គ្រង​លើ​ Shinya បាន​ល្អ ប៉ុន្តែ​​​ខ្វះ​ចន្លោះ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​​មាន​ឱកាស​ ហើយ​ប្រើ​ជំនាញ​ក្រោម​របស់​គាត់​​បញ្ឈប់​ខ្ញុំ​ភ្លាម។ ពេល​នោះ ខ្ញុំ​ទាត់​បាន​ល្អ ហើយ​កណ្តាប់​ដៃ​ក៏ល្អ​ដែល​របៀប​វ៉ៃ​ឈរ​របស់​ខ្ញុំ​គឺ​មាន​ប្រៀប ដូច្នេះ​លើក​ទី​៣នេះ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន និង​អ្វី​ដែល​ត្រូវ​វ៉ៃ​លុក»។

ការ​ជួប​គ្នា​ពីរ​​​លើក​កន្លង​មក អ្នក​ទាំង​ពីរ​​ហាក់​គ្មាន​អ្វី​​លាក់​បាំង​ទៀត​ទេ។ សម្រាប់​លើក​នេះ  Folayang នឹង​ព្យាយាម​គេច​ចេញ​ពី​ការ​ប្រើ​ជំនាញ​ក្រោម។

កីឡាករ​ហ្វីលីពីនបាន​និយាយ​ថា ៖«យើង​បាន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​​អ្វី​ដែល Shinya រៀប​ផែន​ការ​​ប្រកួត ប៉ុន្តែ​​ខ្ញុំ​ជឿ​ជាក់​ថា ដៃ​គូ​ម្នាក់​នេះ​នឹង​​ព្យាយាម​ប្រើ​ជំនាញ​ក្រោមជាក់​ជា​មិន​ខាន​ឡើយ»។

«យើង​កំពុង​​បង្កើន​ជំនាញ​ដើម្បី​ទប់​ទល់​នឹង​ជំនាញ​ក្រោម​របស់​គាត់ ហើយ​​យើង​ក៏​កំពុង​បង្កើន​នូវ​អ្វី​ដែល​យើង​ត្រូវ​ប្រើ​ក្នុង​ការ​ប្រកួត​នោះ។ យើង​ក៏​កំពុង​គិត​ពី​ជំនាញ​ឈរ​ដែល Shinya ត្រូវ​ប្រើ​ជា​មួយ​យើង។ វា​អាច​ទៅ​រួច ប្រសិន​បើ​ការ​ប្រកួត​ចប់​ទឹក​ទី​១ ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​ថា មិន​មាន​កំហុស​ ឬ​ខ្វះ​ចន្លោះ។ នោះ​ជា​លទ្ធផល​ដែល​នឹង​ទទួល​បាន​តាម​ផែនការ​ទៅ​ហើយ ប៉ុន្តែ​ពិត​ណាស់ យើង​​ក៏​ព្យាយាម​​បត់​បែន​តាម​ស្ថានភាព​ខុស​គ្នា​ដែរ ពី​ព្រោះ​កីឡា​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ»។

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ Folayang នឹង​ឡើង​សង្វៀន​ដោយ​មាន​ផែន​ការ​ជាក់​លាក់​ក្នុង​ចិត្ត។ កីឡាករ​ហ្វីលីពីន​ដឹង​ថា ជ័យជម្នះ​លើ Aoki នឹង​ក្លាយ​ជា​កំណត់​ត្រា​ពិសេសមួយ​ដើម្បី​បញ្ឈប់​ដៃ​គូ​ល្បី​ល្បាញ​ម្នាក់​នេះ និង​រុញ​ច្រាន​រូប​គាត់​ឈាន​ឆ្ពោះ​ទៅ​កៀក​នឹង​ការ​​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight។

Folayang បញ្ជាក់​ថា ៖«ការ​ប្រកួត​ពិត​ជា​មាន​ន័យ​ណាស់។ ប្រសិន​បើ​ឈ្នះ​លើ​ជើង​ខ្លាំង​វីរបុរស​គុន​ចម្រុះ​ជប៉ុន​នេះ វា​នឹង​ជា​សមិទ្ធផល​ដ៏​ធំ​ធេង​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ។ ក្រៅ​ពី​នេះ​  Shinya នឹង​នៅ​តែ​ឈរ​លំដាប់​លេខ​៥ ហើយ​នឹង​​បិទ​មាត់​អ្នក​រិះ​គន់ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា យក​ការ​ប្រកួត​នេះ​ដើម្បី​បោះ​ជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ថ្មី»៕​

  • Folayang ប្តេជ្ញា​ឆ្លង​ Aoki ឲ្យផុត​ដើម្បី​កៅអី​​ខ្សែក្រវាត់ពិភពលោកជាថ្មី