អំពើ​ល្អ​មិន​សាបសូន្យ! លោក​ជំទាវ កែ សួនសុភី ផ្តល់​ជំនួយ​ផ្ទួនៗគ្នាដល់ករណីស្រ្តីពពោះដែលមានជីវភាពខ្វះខាត

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ការ​ចែករំលែក​ព្រោងព្រាត​នូវ​ព័ត៌មាន​គួរ​ឲ្យ​អាណិត​មួយ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ស្រ្តី​ជា​កម្មករ​រោងចក្រ ​មាន​ជីវភាព​ខ្វះខាត​ម្នាក់ បាន​ទ្រាំ​រហូត​ដល់​ថ្ងៃ​ឈឺ​ពោះ ហើយ​ចៃដន្យ​ត្រូវ​សម្រាល​កូន​នៅ​នឹង​មុខ​បន្ទប់​ជួល​ក្នុង​តំបន់​ធ្វើ​ចត្តាឡឺស័ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា​លោក​ជំទាវ កែ សួនសុភី មិន​បង្អង់​យូរ​នោះ​ទេ ក៏​បាន​ប្រញាប់​ចាត់តាំង​ក្រុម​ការងារ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ហើយ​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ការ​ចំណាយ​សម្រាក​ព្យាបាល​ផង និង​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់​ចូល​ជា​សកម្មភាព​ដែល​លោក​ជំទាវ​បាន​ចូលរួម​ជួយ​ផ្ទួនៗ​គ្នា ដោយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក​ជំទាវ​ កែ សួន​សុភី ក៏​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​ស្រ្តី​ជិត​គ្រប់​ខែ ដែល​ត្រូវ​ម្ចាស់ផ្ទះ​ជួល​បង្ខំ​ឲ្យ​រើ​ចេញ ដោយសារ​ពុំ​មាន​ប្រាក់​បង់​បង្រ្គប់​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​អ្នក​គាំទ្រ​ក្លឹប វិសាខា ឯកឧត្តម លី ឡាយ បាន​សរសេរ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាង​លើ ក្រុម​បាល់ទាត់​ដែល​តែងតែ​ចូលរួម​ការងារ​សង្គម​គឺ Cambodian Fan Club All Stars ហៅ​កាត់ CFA ក៏​បាន​ប្រមូល​គ្នា​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​បន្តិចបន្តួច​តាម​រយៈ​គណនី ABA និង​អំពាវនាវ​ឲ្យ​បងប្អូន​អ្នក​គាំទ្រ​កីឡា​បន្ត​ចូលរួម​ជួយ​បន្ថែម​ទៀត ដោយ​អាច​ចែករំលែក​ជា​សម្ភារៈ​ផ្ទាល់​ក៏​បាន ឬ​អាច​ជួយ​ជា​ថវិកា​តាម​រយៈ​គណនី ABA លេខ 001 731 042 ឬ​តាម​រយៈ​ទូរសព្ទ​លេខ 096 219 54 84 និង 096 79 88 340៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT