Messi ​អត់​ឈ្នះ​ពាន​ពី UEFA ​ទេ ​តើ​ឆ្នាំ​នេះ​រូបគេ​បាន​លេខ​ប៉ុន្មាន​ទៅ?

ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​របស់ UEFA ​ឆ្នាំ​នេះ បាន​ទៅ​លើ​ខ្សែ​បម្រើ Luka Modric ​ដែល​បាន​ជួយ​ក្រុម Real Madrid ​លើក​ពាន Champions League ​៣​ឆ្នាំ​ជាប់​គ្នា ​និង​នាំ​ជម្រើស​ជាតិ​ក្រូអាត​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ World Cup ។

ដោយ​ឡែក​សម្រាប់​កីឡាករ​កំពូល​ផ្សេង​ៗ​ទៀត​ដូចជា Cristiano Ronaldo ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ ​បើ​ទោះ​ជា​បាន​ជួយ Real Madrid ​លើក​ពាន​ដែរ ​និង​ជាប់​ឈ្មោះ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក៏​ដោយ។

បើ​ងាក​ទៅ​មើល​ចំណាត់​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​វិញ គឺ​តារា​ឆ្នើម Lionel Messi ​កាន់​តែ​នៅ​ឆ្ងាយ​ពី​កំពូលតារាង​ហើយ ពោល​គឺ​រូបគេ​ជាប់​លេខ​៥​ឯ​ណោះ ​ដោយ​នៅ​ក្រោយ Mohamed Salah ​លេខ​៣ និង​លេខ​៤​នោះ គឺ Antoine Griezmann ​របស់​ក្រុម AT Madrid ​ដែល​ជួយ​ក្រុម​នេះ​លើក​ពាន Europa League ​និង​លើក​ពាន World Cup 2018 ។

សូម​បញ្ជាក់​ថា Modric ​ទទួល​បាន​ការ​បោះឆ្នោត ៣១៣​ពិន្ទុ ​ពី​គ្រូ​បង្វឹក​៦០​នាក់ ​និង​អ្នក​កាសែត​៥៥​នាក់​នៅ​តំបន់​អឺរ៉ុប។

សម្រាប់​ Ronaldo ​មាន​២២៣​ពិន្ទុ ​អ្នក​ទី​៣ Mohamed Salah ​មាន​១៣៤​ពិន្ទុ ​Antoine Griezmann ​មាន​៧២​ពិន្ទុ ​និង Lionel Messi ​មាន​៥៥​ពិន្ទុ៕ ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT