ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ នឹងប្រកួតបើកឆាកពានរង្វាន់ AFF U-16 Girls’ Championship នាល្ងាចថ្ងៃទី០២ ខែឧសភា តទល់ក្រុមជម្រើសជាតិឡាវ នៅប្រទេសឥណ្ឌូនេស៊ី។
លោក មាស សំអឿន គ្រូបង្វឹកកម្ពុជាថា ក្រុមគោព្រៃពុំមានពេលវេលាច្រើនហ្វឹកហាត់ឡើយ។ ប៉ុន្តែលោកជឿថាពួកគេនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឈ្នះ។
កាលពីឆ្នាំមុន ក្រុមនារីកម្ពុជាធ្វើបានយ៉ាងល្អ ដោយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF U15 នៅឡាវ។
ការប្រកួតចាប់ផ្តើមពីម៉ោង ៤រសៀល ( ម៉ោងនៅឥណ្ឌូនេស៊ី ) ។