ថៃ នឹងប្រើប្រាស់កីឡដ្ឋាន ៣ ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ AFC U-23 Championship 2020

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់អាស៊ី ( AFC ) នៅក្នុងទីក្រុងតូក្យូ បានសម្រេចជ្រើសរើសប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត AFC U-23 Championship 2020 ។

តាមការឱ្យដឹងពីប្រទេសថៃ ថា សហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហាញពីកីឡដ្ឋានចំនួន បី ដែលនឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់នេះ ក្នុងនោះរួមមានកីឡដ្ឋាន Supachalasai កីឡដ្ឋាន Thammasat និងកីឡដ្ឋាន Leo របស់ក្លិបបាល់ទាត់ Bangkok Glass ។

គួររំលឹកថា សម្រាប់ពានរង្វាន់បាល់ទាត់យុវជនអាស៊ី U-23 ដែលទើបបញ្ចប់ទៅកាលពីដើមឆ្នាំ ២០១៨នេះ ថៃ មិនមានឱកាសឆ្លងផុតវគ្គជម្រុះពូលឡើយ ដោយបរាជ័យទាំង ៣ប្រកួត ស្របពេលដែលវៀតណាម ដែលជាក្រុមតំណាងប្រទេសនៅអាស៊ីអាគ្នេយ៍ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៕

សូមជម្រាបថា តាមកាលវិភាគរបស់ AFC ពានរង្វាន់នេះនឹងចាប់ផ្តើមពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ គ្រាដែលវគ្គជម្រុះបឋម នឹងធ្វើឡើងនៅថ្ងៃទី ១៨ ដល់ ២៦ ខែ មីនា ឆ្នាំ ២០១៩ ៕

  • ថៃ នឹងប្រើប្រាស់កីឡដ្ឋាន ៣ ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ AFC U-23 Championship 2020