សរុបលទ្ធផលប្រកួតមិត្តភាពជាមួយក្លិបយុវជនធំៗនៅអេស្ប៉ាញរបស់ជម្រើសជាតិ U-16 ថៃ

បេសកកម្មបោះជំរុំហ្វឹកហាត់នៅឯប្រទេសអេស្ប៉ាញ របស់ក្រុមជម្រើសជាតិថៃ U-16 បានបញ្ចប់ជាផ្លូវការហើយ ពោលគឺរយៈពេល ២សប្តាហ៍កន្លងមកនេះ ដោយមានប្រកួតមិត្តភាពជាមួយនឹងក្រុមយុវជនក្លិបធំៗជាច្រើនផងដែរ ។

សម្រាប់លទ្ធផលសរុបនៃការប្រកួតចំនួន ៤លើក ដែលធ្វើឡើងក្នុងការហ្វឹកហាត់នៅទីនោះ ក្រុមយុវជនជម្រើសជាតិថៃ មានលទ្ធភាពអាចយកឈ្នះ ៣ប្រកួត និងស្មើមួយប្រកួត ខណៈបិទមិនឱ្យមានការស៊ុតចូលទី ៣ប្រកួតផងដែរ ដោយមានដូចជា៖

ឈ្នះ 7-0 At Madrid U16
ឈ្នះ 2-1 Vallecano U16
ស្មើ 0-0 Levante U16
និងឈ្នះ 2-0 Valencia U16

គួររំលឹកថា យុវជន U-16 ថៃ ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ជប៉ុន និង តាជីគីស្ថាន ក្នុងពានរង្វាន់ AFC U-16 Championship 2018 ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២០ ខែ កញ្ញា តទៅ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT