Bigdash ដក​ខ្លួន ផ្តល់​ឲ្យ​ Aung La N Sang ជួប​សត្រូវ​ចាស់ De Ridder នៅ​ថ្ងៃទី២៩នេះ

ជើង​ឯក​ពិភព​លោក ONE Light Heavyweight កីឡាករ​មីយ៉ាន់ម៉ា​ Aung La “The Burmese Python” N Sang ពិត​ជា​រីក​រាយ​ណាស់​ដែល​រូប​គេ​មាន​ឱកាស​ជួប​សង​សឹក​សត្រូវ​ចាស់​នា​​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើង​ឯក​ពិភព​លោក Aung La N Sang ដើម​ឡើយ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ដៃ​គូ​ចាស់​ដែរ​ដែល​ជា​អតីត​ជើង​ឯក​ពិភព​លោក ONE Middleweight កីឡាករ​ Vitaly Bigdash ក្នុង​ជួប​​​លើក​ទី​៣​ដែល​នឹង​​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ទឹក​ដី​អាមេរិក​ម៉ោង​ពិសេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការ​ប៉ុន​ប៉ង​ជួប​គ្នា​លើក​ទី​៣​ជា​មួយ​កីឡាករ​រស្ស៊ី​ត្រូវ​បាន​អាក់​ខាន​វិញ ដោយ​សារដៃ​គូ​ចាស់​ម្នាក់​នេះ​បាន​ដក​ខ្លួន​ដោយ​សារ​បញ្ហា​កូវីដ-១៩​ដែល​មិន​អាច​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍ “ONE on TNT IV” សម្រាប់​តំណែង​គូ​ឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួស​មក​​វិញ​នូវ​កីឡាករ​ជា​ជើងឯក​ពិភព​លោក ONE Middleweight និង​មិន​ទាន់​ស្គាល់​បរាជ័យមក​ពីប្រទេស​ហុល្លង់ Reinier “The Dutch Knight” De Ridder។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ជើង​ខ្លាំង​ Ridder យក​ខ្សែ​ក្រវាត់​ពិភព​លោក​បាន​១​គ្រឿង​មក​គ្រប់​គ្រង បន្ទាប់​ពី​​បាន​ប្រកួត​ជា​មួយ​ជើង​ឯក​ពិភព​លោក​ខ្សែ​ក្រវាត់​២​គ្រឿង Aung La N Sang។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ពេល​នោះ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នក​ជំនាញ​ក្បាច់​ក្រោម​ហុល្លង់​ប្រើ​​យ៉ាង​ខ្លី​ដើម្បី រឹត-កកីឡាករ​រហស្សនាម“ពស់​ថ្លានភូមា”ឲ្យ​គោះ​ដៃ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១ ទាំង​ដែល​អ្នក​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​សមត្ថភាព​អស់​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា ជើង​ខ្លាំង​ទាំង​ពីរ​មាន​ឱកាស​ជួប​គ្នា​សា​ជា​ថ្មី​ដោយ​ជើង​ខ្លាំង De Ridder នឹង​ព្យាយាម​បញ្ចប់​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​ដើម្បី​​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទី​២​ ប៉ុន្តែ​ម្ចាស់​ខ្សែ​ក្រវាត់ Aung La N Sang នឹង​ប្រឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ក៏​ដូច​ជា​សង​សឹក​ឲ្យ​បាន​សម្រេច​ដើម្បី​ផ្តល់​ពាក្យ​ថា បរាជ័យ​ដល់​កីឡាករ​ហុល្លង់។សូម​ទស្សនាព្រឹត្តិការណ៍​ប្រកួត “ONE on TNT IV” ផ្សាយ​ផ្ទាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ នរណា​ជា​អធិរាជ​សង្វៀន​ទម្ងន់​ធ្ងន់​ពិត​ប្រាកដ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT