ប្រធាន UEFA មានបំណងចង់ដកក្រុម Real Madrid ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នារដូវកាលនេះ ជាការពិន័យដែលពួកគេចង់បង្កើតពាន European Super League ។
ប្រធានក្លឹប Real Madrid និង Juventus ជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់ថ្មី European Super League ឡើង ដែលមានក្លឹប១០ផ្សេងទៀតចូលរួមផងដែរ។ យ៉ាងណាមិញ មតិប្រឆាំងខ្លាំងពេក ជាពិសេសពីសំណាក UEFA ផងនោះ ពេលនេះពានរង្វាន់ខាងលើត្រូវបានរំសាយចោលទៅហើយ។ ជាមួយការរំសាយនេះទៀតសោត UEFA ក៏ចង់ពិន័យទៅលើក្លឹបដែលបានស្ថិតនៅពីក្រោយផងដែរ។
ប្រភពនៅអេស្ប៉ាញបានអះអាងថា UEFA មានបំណងចង់ដក Real Madrid ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលនេះ ដោយឱ្យ Chelsea ឈ្នះតែម្ដង។ ក្រៅពីនោះ ពួកគេក៏ចង់ពិន័យក្លឹប Real Madrid និង Juventus ១ឆ្នាំមិនឱ្យលេង UCL ផងដែរ ចំពោះប្រធានក្លឹបពួកគេដែលប្រឆាំងជាមួយ UEFA ៕
ប្រភព៖ DailyMail