Jorge Mendes ​៖ ​វា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច ​នៅ​ពេល Modric ​យក​ឈ្នះ Ronaldo ​បាន

Jorge Mendes  ភ្នាក់ងារ​ទី​ផ្សារ​របស់ Cristiano Ronaldo ​អស់​សំណើច​នៅ​ពេល​ដឹង​ថា Luka Modric ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់ UEFA ​។

Modric ​ដែល​បាន​ជួយ​ប្រទេស​របស់​ខ្លួន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​និង​ជួយ​ក្រុម Real Madrid ​លើក​ពាន Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា​នោះ ​ក្លាយ​ជា​កីឡាករ​លេង​ល្អ​​បំផុត​របស់ UEFA ​នា​ឆ្នាំ​២០១៨​នេះ។ ដោយ​ឡែក ​Ronaldo ​វិញ ​ដែល​គេ​សង្ឃឹម​ថា​ឈ្នះ​ដែរ​នោះ ​បែរ​ជា​មិន​អាច​លើក​ពាន​នេះ​ទៅ​វិញ ​ដោយ​រូបគេ​បាន​ជាប់​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​របស់ UEFA ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​។

ដោយ​សារ​តែ Modric ​ឈ្នះ​នេះ ​លោក Mendes ​បាន​អស់​សំណើច ​និង​ចំអក​ទៅ​ខាង​សហព័ន្ធ UEFA ​ថា​មិន​ចេះ​ធ្វើ​ការ​ពិត​ប្រាកដ។ លោក គិត​ថា Ronaldo ​ទើប​សក្ដិសម​ជា​កីឡាករ​ល្អ​ជាង​គេ​ពិត​ប្រាកដ ព្រោះ​ថា​ជា​ខ្សែ​ប្រយុទ្ធ​ជួយ Real Madrid ​ឱ្យ​លើក​ពាន Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា ​និង​ក្លាយ​ជា Top Scorers ​ផង​ដែរ។

សូម​បញ្ជាក់​ថា Modric ​ទទួល​បាន​ការ​បោះឆ្នោត ៣១៣​ពិន្ទុ ​ពី​គ្រូ​បង្វឹក​៦០​នាក់ ​និង​អ្នក​កាសែត​៥៥​នាក់​នៅ​តំបន់​អឺរ៉ុប។ ដោយ​ពិន្ទុ​នេះ ឈ្នះ Ronaldo ​ដល់​៩០​ពិន្ទុ​ឯ​ណោះ ​ស្រប​ពេល​អ្នក​ទី​៣ Mohamed Salah ​នៅ​ឆ្ងាយ​ខ្លាំង​ណាស់៕ប្រភព៖ skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT