លោក Javier Tebas ប្រធាន La Liga បានអះអាងថាក្លឹបទាំង៣នៅអេស្ប៉ាញ Real Madrid , Barcelona និង Atletico Madrid នឹងមិនទទួលពិន័យទេ រឿងចូលជាសមាជិក European Super League ។
លោក Perez ប្រធាន Real Madrid និងលោក Laporta ប្រធាន Barcelona ជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វនា់ខាងលើនេះឡើង ដើម្បីឱ្យមានការប្រកួតប្រជែងថ្មីមួយទៀតសម្រាប់អ្នកគាំទ្រ។ យ៉ាងណាមិញ បំណងនៃការបង្កើតពានរង្វាន់ធំនេះ ត្រូវបរាជ័យវិញ ដោយសារតែ UEFA និង FIFA បានជំទាស់ទៅហើយ មិនឱ្យមានការបង្កើតពានថ្មីអ្វីទេ ហើយអ្នកគាំទ្រក៏មិនពេញចិត្តផងដែរ។
នៅពេលនេះក៏ស្រាប់តែមានដំណឹងមកថាពានរង្វាន់នោះត្រូវរំសាយចោលទៅហើយ។ លោក Tebas ប្រធាន La Liga បានអះអាងថាវាមិនអាចកើតឡើងបានទេ។ តែទោះជាយ៉ាងនេះក្ដី លោក ក៏មិនពិន័យក្លឹបទាំង៣នៅអេស្ប៉ាញដែលចូលរួមផងដែរ ដោយលោកជឿថាពួកគេគ្រាន់តែស្វែងរកថ្មីដែលថ្មីសម្រាប់វិស័យបាល់ទាត់ប៉ុណ្ណោះ៕
ប្រភព៖ DailyMail