ក្រុម Atletico Madrid បានហក់ឡើងទៅឈរនៅកំពូលតារាង La Liga វិញហើយ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Huesca ក្នុងលទ្ធផល ២-០។
សម្រាប់ការប្រកួតនៅយប់មិញនេះ ពិតជាសំខាន់ណាស់សម្រាប់ក្រុម AT Madrid ដែលត្រូវការជ័យជម្នះដើម្បីឡើងទៅឈរនៅកំពូលតារាងវិញ។ ជាក់ស្ដែងក្នុងការប្រកួត ពួកគេពិតជាធ្វើបានមែន ដោយយកឈ្នះក្នុងលទ្ធផល ២-០ ដែល២គ្រាប់សម្រេចបាននោះកើតចេញពី Correa ១គ្រាប់ និង Carrasco ១គ្រាប់ផងដែរ។
ពេលនេះក្រុមរបស់លោក Simeone បន្ដឈរនៅកំពូលតារាងដដែល ដោយលើសក្រុមលេខ២ Real Madrid ៣ពិន្ទុ និងលើសក្រុមលេខ៣ Barcelona ៥ពិន្ទុ តែក្រុមអ្នកមានបុណ្យនៅសល់១ប្រកួតក្នុងដៃទៀត៕
ប្រភព៖ DailyMail