McLaren ចង់​ផ្ដួល Wakamatsu ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី Moraes

Reece “Lightning” McLaren  ជឿជាក់ថា​គេ​អាចផ្ដួល Yuya “Little Piranha” Wakamatsu  និង​​ អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Flyweight World Title នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាគុនចម្រុះ​លំដាប់​ទី៥ នឹ​ង​ប៉ះ​ជើង​ខ្លាំង​លំដាប់​ទី៤ Wakamatsu ​នៅ​ព្រឹត្តិការណ៍ “ONE on TNT III” ដែល​នឹង​ត្រូវ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​ស្អែក​ទី ២២ ខែ មេសា ។ ​​ជើង​ខ្លាំង​ទាំង​ពីរ​នេះ​សុទ្ធ​តែ​រៀប​ចំ​ទាំង​កម្លាំង​ស្មារតី និង​កាយ​សម្បទា​ដើម្បីបន្ត​ដល់កម្រិត​កំពូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​បាន​ហ្វឹកហាត់​​រៀងរាល់​ថ្ងៃ និង​ស្ថិត​នៅ​កម្រិត​កំពូល។  ​ខ្ញុំ​អាច​កើន​ឡើង ១ ភាគរយ​រៀងរាល់​ថ្ងៃ ​និង​ជឿ​ថា ​​នេះ​ជា​ពេល​ល្អ​បំផុត​របស់​ខ្ញុំ។  ខ្ញុំ​កាន់​តែ​រីក​ចម្រើន, កាន់​តែ​ខ្លាំង , កាន់​តែ​លឿន ហើយ ខ្ញុំ​ត្រៀមរួចរាល់​​ដើម្បី​បង្ហាញ​វា»។  McLaren បាន​ថ្លែង​បែប​​នេះ។

កីឡាករ​អូស្ត្រាលី​បាន​បង្ហើប​កាល​ខែ​មុន​ថា គេ​ក៏​ក្លាយ​ជា​ឳ​ពុក​ម្នាក់​ដែរនា ពេល នេះ។  យ៉ាង​ណា​វា​ជា​កាដូ ក្នុង​ការ​ធ្វើ​ឲ្យ​​កា​រ​ហ្វឹកហាត់​ផ្នែក​រាង​កាយ​កាន់​តែ​ខ្លាំង​ជាង​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Lightning” ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ពេល​ឈ្នះ​​ទឹក​ដំបូង​ក្នុង​ពីរ​លើក​ចុង​ក្រោយដោយ​ បញ្ចប់ Gurdarshan “Saint Lion” Mangat ឲ្យ​ចុះ​ចាញ់ និង ផ្ដួល​​ឲ្យ​សន្លប់ Aleksi “The Giant” Toivonen ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

McLaren រៀបរាប់​ថា ៖«ដោយ​មាន​គូ​កំណាន់​ចិត្ត​ដ៏​ស្រស់​ស្អាត់  ​​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ​កាន់​តែ​​ល្អ​ជាង​មុន។   ខ្ញុំ​បាន​តស៊ូ​យ៉ាង​ខ្លាំង​ និង​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រីកចម្រើន​រហូត​ដល់​ពេល​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពេល​នេះ​ជា​លើក​ដំបូង​​ដែល​បោះ​ជំរំ​ហ្វឹកហាត់ [និង] ​កែ​ប្រែ​កម្លាំង និង​ស្ថានភាព​ផ្សេង​ៗ​ឲ្យ​ល្អ​ឡើង។   ខ្ញុំ​កាន់​តែ​ល្អ​ជាង​មុន​ឆ្ងាយ។ ខ្ញុំ​ព្យាយាម​​ដើម្បី​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​​ម្ដង​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្ដី បុរស​​ជប៉ុន Wakamatsu​ ក៏​មិន​អន់​ដែរ។ ​នៅក្នុង​អាជីប កូន​សិស្ស​មក​ពី​​ក្លិប Tribe Tokyo MMA ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ ១១ លើក​ក្នុង​ចំណោម ១៤ ដង ​និង​បន្ត​ជោគជ័យ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ជប៉ុន​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​ ONE  ក្នុងនោះ រួមទាំងការផ្ដួលអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion  កីឡាករ Geje “Gravity” Eustaquio ឲ្យ​សន្លប់​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

McLaren រៀរាប់​ថា ៖«​ខ្ញុំ​គិត​ថា Yuya  ជា​អ្នក​លេង​គុនចម្រុះ​ល្អ​ម្នាក់។ គេ​ពូកែ​ខាង​ប្រយុទ្ធ និង ​ការ​ប្រកួតក្នុង​ជំហរ​ដេក​រហ័ស​ទៀត​ផង។  អ្នក​គាំទ្រ​នឹង​សប្បាយ​ទស្សនា។  ស្នៀត​សំខាន់​របស់​គេ គឺ ​កណ្ដាប់​ដៃ​ស្ដាំ។ គេ​ធ្វើ​ឲ្យ [មនុស្ស] ​ដេក​ដោយ​សារ​កណ្ដាប់​ដៃ​គេ​រួច​ទៅ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«យើង​មាន​​បច្ចេកទេស​ប្រយុទ្ធ​ផ្សេងៗ​គ្នា។ គ្មាន​នរណា​ចង់​ប្រកួត​លើ​ស្នៀត​ខ្លាំងរបស់​គូ​ប្រកួត​ទេ។ យើង​តែង​រក​ចំណុច​ខ្សោយ​ដើម្បី​ផ្ដួល។  ខ្ញុំ​គិត​ថា ចំបាប់​របស់​ខ្ញុំ [មាន​ផល​ចំណេញ​លើ​រូប​គេ]»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Little Piranha” ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លើ​ McLaren ​មួយ​កាំ​នៅចំណាត់ថ្នាក់ទូទៅ​ ONE’s Athlete Rankings  ​ដូច្នេះ​ការ​ប្រកួត​នេះ​ជា​ឱកាស​ធំ​បំផុត និង​ជា​ការ​ប្រកួត​ដ៏​គ្រោះ​ថ្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី Adriano “Mikinho” Moraes  ផ្ដួល Demetrious “Mighty Mouse” Johnson  ដើម្បី​ការពារ​ខ្សែ​ក្រវាត់​នៅ “ONE on TNT I”  “Lightning” ដាក់​ផែន​ការ​​​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​នា​ថ្ងៃ​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

McLaren សង្កត់​ធ្ងន់បែប​នេះ ៖«​ទម្ងន់ flyweights ​​ល្អ​បំផុត​គឺ​នៅ ONE ហើយ​ខ្ញុំ​គិត​ថា អ្នក​ឈ្នះ​ការ​ប្រកួត​នេះ​​នឹ​ង​អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់។  ខ្ញុំ​កំពុង​ស្ថិត​នៅ​ចំណុច​​នេះ​មិន​ខាន។  ​នេះ​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត និង​លឿន​រហ័ស។ ​ខ្ញុំ​រំពឹង​ថា  ​ខ្ញុំ​ឆក់​យក​ [​​បាន​បេះ​ដូង] ​អ្នក​គាំទ្រ​នា​ខែ​ មេសា​ នេះ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT