Chelsea ​ប៉ះ Liverpool ​នៅ​ជុំ​ទី​៣ ​ពាន​រង្វាន់ Carabao Cup

នៅ​ជុំ​ទី​៣ ពាន​រង្វាន់ Carabao Cup ​ក្រុម​ខ្លាំង Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Chelsea ​ស្រប​ពេល​ដែល​ក្រុម Manchester United ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Ranger ​ដែល​ដឹក​នាំ​ដោយ Frank Lampard។

ការ​ប៉ះ​គ្នា​រវាង​ក្រុម Liverpool ​និង Chelsea ​នៅ carabao Cup ​នេះ​ដែរ គឺ​មុន​តែ​ប៉ុណ្ណោះ​ថ្ងៃ​ប៉ុណ្ណោះ ​ពួកគេ​ប៉ះ​គ្នា​ម្ដង​ទៀត​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ ខណៈ​ដែល​នេះ គឺ​ជា​ការ​ប្រកួត​ធំ​របស់ Cup ​ខាង​លើ​នេះ​នៅ​ជុំ​ទី​៣ ​ស្រប​ពេល​ក្រុម​ធំ​ៗ​ដទៃ​ទៀត​ដូចជា Arsenal ​និង Man City ​អី​នោះ ​ប៉ះក្រុម​មិន​ខ្លាំង​ឡើយ។

ដោយ​ឡែក​សម្រាប់ Man Utd ​វិញ ​នឹង​ត្រូវ​ប៉ះ​ក្រុម Derby ​ដែល​ដឹក​នាំ​ដោយ Lampard ។ Lampard ​ជា​អតីត​កូន​ក្រុម​របស់​លោក Jose Mourinho ​នៅ​ក្លឹប Chelsea ​គ្រា​ដែល​ពួកគេ​ឈ្នះ​ពាន Premier League ​បាន​២​ដង​ជាមួយ​គ្នា​ផង​ដែរ។ សម្រាប់​ក្រុម​ការពារ​​តំណែង​ជើង​ឯក​វិញ Manchester City ​នឹង​​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ Oxford United ​ដែល​លេង​នៅ​លីគ​លំដាប់​ទី​៣​របស់​អង់គ្លេស៕ប្រភព៖ dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT