នាយក​ជាន់​ខ្ពស់​ក្លឹប Dortmund ចេញ​មក​បកស្រាយ​ឲ្យ​អស់​មន្ទិល​សង្ស័យ​រឿង Haaland

នាយក​ជាន់​ខ្ពស់​ប្រចាំ​ក្លឹប Borussia Dortmund លោក Michael Zorc បាន​សង្កត់​ធ្ងន់​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​កីឡាករ​សំខាន់​របស់​ក្លឹប​គឺ Erling Haaland នឹង​ពុំ​មាន​ការ​ចាកចេញ​អ្វី​ទេ ហើយ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ហួស​ពី​រដូវ​ក្តៅ បើ​ទោះ​បី​ជា​ក្លឹប​ខកខាន​ការ​ប្រជែង​ចំណាត់ថ្នាក់ Top 4 នៅ Bundesliga ក៏​ដោយ។

Haaland គេ​ជា​ចំណែក​សំខាន់​របស់​ក្លឹប​នៅ​រដូវ​កាល ២០២០/២១ តែ​សោកស្ដាយ​ក្លឹប​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត Champions League ហើយ​នៅ Bundesliga ក្លឹប​កំពុង​ឈរ​នៅ​លេខ ៥ ត្រូវ​ការ ៤ ពិន្ទុ​ដើម្បី​តាម​ស្មើ​ក្រុម Top 4។

យ៉ាង​ណា​លោក Zorc បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Deutschland បាន​និយាយ​បែប​នេះ​ថា៖ “មិន​ថា​យើង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ណា​មួយ​នោះ​ទេ ដោយ Erling Haaland នឹង​នៅ​តែ​បន្ត​លេង​ជាមួយ​ពួក​យើង”។

រំឭក​ថា​កីឡាករ​វ័យ ២០ ឆ្នាំ រក​បាន ៣៥ គ្រាប់​និង Assist ១១ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៧ ប្រកួត​ឲ្យ​ក្លឹប ហើយ​នៅ​ពេល​ចុង​ក្រោយ​មាន​ក្លឹប​ជា​ច្រើន​ដូច​ជា Man Utd, Man City, Liverpool, Chelsea, Real Madrid និង Barcelona សុទ្ធ​តែ​ចង់​បាន​យុវជន​ឆ្នើម​ខាង​លើ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT