Perez ​៖​ខ្ញុំ​អស់​សង្ឃឹម ​ប្រហែល​ជា​យើង​ពន្យល់​ពី Super League មិន​បាន​ច្បាស់​ល្អ​

​លោក ​Florentino Perez ​ជា​អ្នក​ផ្ដួចផ្ដើម​ការ​ប្រកួត​ពាន​រង្វាន់ European Super League ​ឡើង​មក​នោះ ​បាន​បង្ហាញ​ពី​ភាព​អស់​សង្ឃឹម ​និង​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​នៅ​ពេល​គ្រប់​គ្នា​មិន​បាន​យល់​ពី​បំណង​របស់​លោក។

 ​គ្រាន់​តែ​ចេញ​សេចក្ដី​ប្រកាស​ត្រឹម​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ ​មាន​ការ​ផ្ទុះ​តវ៉ា​ខ្លាំង​ទៅ​ហើយ ​រហូត​ដល់​ក្លឹប​១០​ក្នុង​ចំណោម​១២ ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ European Super League ​ទៅ​ហើយ។ ​ការ​សម្រេច​ចិត្ត​ចេញ​នេះ កើត​ឡើង​ដោយសារ​តែ​អ្នក​គាំទ្រ​តាម​បណ្ដា​ក្លឹប​ទាំង​អស់​នោះ ​បាន​ចេញ​មុខ​មក​តវ៉ា ​និង​គំរាម​លែង​គាំទ្រ​ថែម​ទៀត​ផង។

​ដោយ​មើល​ឃើញ​ពី​ភាព​មិន​អាច​ទៅ​មុខ​បាន​ទៀត​នេះ​ លោក Perez ​ប្រធាន​ក្លឹប Real Madrid ​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិបាក​ចិត្ត ​និង​អស់​សង្ឃឹម។ ​ប្រហែល​ជា​យើង​មិន​បាន​ពន្យល់​ពួកគេ​ឱ្យ​បាន​ច្បាស់​លាស់​ពី​អត្ថប្រយោជន៍​ពី Super League ​។ ​វា​អាច​សង្គ្រោះ​អនាគត​បាល់ទាត់​បាន ប៉ុន្តែ​យើង​ពន្យល់​គ្រប់​គ្នា​មិន​បាន​ល្អ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT