ខ្សែប្រយុទ្ធ Gareth Bale បានអះអាងថាក្រុម Spurs ជាក្រុមធំមយយ ដូច្នេះគួរតែលេងប្រយុទ្ធឱ្យបានច្រើនទើបជារឿងល្អប្រសើរ។
បន្ទាប់ពីការចាកចេញរបស់លោក Jose Mourinho ហើយតែងតាំងលោក Ryan Manson មកដឹកនាំបណ្ដោះអាសន្ននៅយប់មិញនេះ ឃើញថាលទ្ធផលបានល្អប្រសើរ។ ដោយឈ្នះក្រុម Southampton បានក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ English Premier League ។ ដោយ២គ្រាប់ដែលរកបាននោះ ក៏មានចំណែករបស់ Bale ១គ្រាប់ និង Son ១គ្រាប់ផងដែរ។
ក្រោយពីចប់ការប្រកួត ខ្សែប្រយុទ្ធវែលដែលក្រុម Spurs ខ្ចីជើងពីក្រុម Real Madrid មក១រដូវកាល បាននិយាយថា៖ “ប្រហែលជាគ្រាន់តែយើងលេងតំបន់ប្រយុទ្ធច្រើន។ យើងចង់ប្រយុទ្ធ យើងជាក្លឹបធំមួយ យើងចង់ប្រយុទ្ធឱ្យបានខ្លាំងបំផុត ហើយយើងបានធ្វើវានៅថ្ងៃនេះ”៕
ប្រភព៖ DailyMail