ខ្សែបម្រើ Luka Modric បានជាប់ឈ្មោះជាកីឡាករល្អជាងគេ UEFA Men’s Player of the Year បន្ទាប់ពីជួយក្រុម Real Madrid លើកពាន UEFA Champions league បាន៣ឆ្នាំជាប់គ្នា។
ការឈ្នះនេះដែរ គឺរូបគេបានពិន្ទុច្រើនជាងមិត្តរួមក្រុម Cristiano Ronaldo និងខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool ផងដែរ។ មិនត្រឹមតែជាប់ជាកីឡាករល្អជាងគេនោះទេ សូម្បីតែកីឡាករលេងនៅតំបន់បម្រើល្អជាងគេនោះ ក៏ Modric យកបានផងដែរ។ ស្របពេល Ronaldo វិញ បានពានរង្វាន់ខ្សែប្រយុទ្ធល្អជាងគេប្រចាំរដូវកាលនៅ Champions League ក្រោយពីក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់នេះ។
និយាយពីពានរង្វាន់របស់ UEFA នៅឆ្នាំនេះដែរ គឺកីឡាករក្រុម Real Madrid យកទាំងអស់ ដោយអ្នកចាំទីបានទៅលើ Keylor Navas , ខ្សែការពារបានទៅលើ Sergio Ramos ខ្សែបម្រើបានទៅលើ Luka Modric និងខ្សែប្រយុទ្ធបានទៅលើ Cristiano Ronaldo ៕ប្រភព៖ dailymail