Holzken ៖«កម្លាំង​វ៉ៃឲ្យ​សន្លប់​របស់​ខ្ញុំ​នឹង​បង្ក​ការ​ភ្ញាក់​​ផ្អើល​ដល់ Parr»

Nieky “The Natural” Holzken មាន​ទំនុក​ចិត្ត​ខ្លាំង​​ថា ខ្លួន​មាន​កម្លាំង​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​នៅ​ពេល​រូប​គេ​ត្រូវ​ឡើង​សង្វៀន “ONE on TNT III”។ ការ​ប្រកួត​លក្ខណៈ​ឃីកបុកសីង​សំខាន់​​ កីឡាករ​ហុល្លង់​​នេះ​ត្រូវ​ជួប​​នឹងកីឡាករ​ John Wayne “The Gunslinger” Parr នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មេសា​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​​ផ្លាស់​ប្តូរ​ជំនាញ​វ៉ៃ​អាច​ជា​ការ​លំបាក ប៉ុន្តែ​កីឡាករ​រហស្សនាម “The Natural”​ពិត​ជា​ចង់​ឲ្យ​ការ​ប្រកួត​នេះ​កើត​ឡើង​​ណាស់ បន្ទាប់​ពីការឌឺដងដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៀត​នោះ គាត់​ជឿ​ថា ថាមពល​របស់​គាត់​​គឺ​ខ្លាំង​លើស​ពី​​អ្វី​ដែល​អាច​​ផ្តួល​ដៃ​គូ​ថែម​ទៀត ជា​ពិសេស​ការ​ប្រកួត​ដែល​ពាក់​ស្រោម​ដៃ​គុន​ម្រុះ​៤​អោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken និយាយ​ថា ៖«John Wayne Parr ជាកីឡាករ​ចាស់​វស្សា​ម្នាក់។ ខ្ញុំ​ចូល​ចិត្ត​របៀបវ៉ៃ​របស់​គាត់ ហើយ​តែង​តែ​មើល​ការ​ប្រកួត​របស់​គាត់។ ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ​ដែល​ការ​ប្រកួត​ជា​មួយ​គាត់​​នឹង​កើត​ឡើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​គឺ​ជោកជាំ​ហើយ​សម្រាប់​ខ្ញុំ​ដែល​ជិត​១០​ឆ្នាំ​​។ តាម​ធម្មតា ខ្ញុំ​នឹង​មិន​វ៉ៃ​ឃីក​បុក​សីង​ទេ ជា​ពិសេស​​គឺ​​ការ​វ៉ៃ​​​ពាក់​ស្រោម​ដៃ​​គុន​ចម្រុះ ប៉ុន្តែ​នៅ​ពេល Parr ចង់​វ៉ៃ​​លក្ខណៈ​​ឃីកបុកសីង។ ខ្ញុំដូច​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​គឺ ខ្ញុំ​អូខេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken បាន​​ផ្តួល​ដៃ​គូ​ Elliot “The Dragon” Compton ក្នុង​ទឹក​ទី​១​នៅ​ព្រឹត្តិការណ៍ ONE: BIG BANG II កាល​ពី​ខែ​ធ្នូ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ជំនឿ​ចិត្ត​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken និយាយ​ថា ៖«ពិត​ណាស់ វា​អារម្មណ៍​អស្ចារ្យ​​ដែល​ទទួល​បាន​ជោគជ័យ​​​ដ៏​ធំ​ពី​ការ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​១។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មុត​ស្រួច​។ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​គឺ​​ល្អ​ណាស់​​​មុន​ការ​ប្រកួត​មក​ដល់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយនឹងសុទិដ្ឋិ កីឡាករ​ហុល្លង់មិន​ដែល​មាន​អារម្មណ៍​​ថា ថាមពល​របស់​ខ្លួនស្មើ​នឹង​ជើង​ខ្លាំង​ណា​ម្នាក់​ក្នុង​ពិភព​លោក​ឡើយ។ គាត់​ស្វែង​យល់​យ៉ាង​ច្បាស់​​ថា ជើង​ឯក​មួយ​ថៃ​​ពិភព​លោក WMC កីឡាករ Parr មាន​កែងដ៏​គ្រោះ​ថ្នាក់ និង​មាន​កណ្តាប់់​ដៃ​ក៏​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken និយាយ​ថា ៖«អាវុធ​របស់​គាត់​ពិត​ជា​ល្អ តែ​ខ្ញុំ​ខ្លួន​ឯង​ក៏​ខ្លាំង។ ខ្ញុំ​ពូកែ​វ៉ៃ​ជំហរ​ស្តាំ​​គឺ​១០០០​%។ ខ្ញុំ​អត់​ចេះ​ខ្លាច​នរណា​ម្នាក់​ទេ។  មនុស្ស​គ្រប់​រូប​គេ​កើត​ចេញ​ពី​សាច់ ឈាម​ដូច​គ្នា​ មាន​អ្វី​ដែល​ត្រូវ​ខ្លាច។ ខ្ញុំ​តែង​តែ​​ហ្វឹក​ហាត់​មួយ​ថៃ ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​ប្រើ​កែង​ដែរ តែ​ខ្ញុំ​អត់​ខ្វល់​អាវុធ​អ្វី​ទេ។ គោល​ដៅ​ចម្បង​របស់​ខ្ញុំ​គឺ​ឈ្នះ​ការ​ប្រកួត​នេះ​ដោយ​ក្បាច់​វ៉ៃ​ពិសេស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​ហាត់​នៅ​ប្រទេស​ថៃ។ ខ្ញុំ​ដឹង​របៀប​វ៉ៃ តែ​ខ្ញុំ​​មាន​រឿង​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ធំ​មួយ​ នោះ​គឺ​​កម្លាំង​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​របស់​ខ្ញុំ។ នៅ​ពេល​គាត់​​ព្យាយាម​ប្រើ​កែង ច្បាស់​ណាស់​ គាត់​នឹង​ទទួល​នូវ​អ្វី​ដែល​ភ្ញាក់​ផ្អើល»។

ការ​ប្រកួត​នេះ​​ជា​​អ្វី​ដែល “The Natural”សង្ឃឹម​ទទួល​បាន​ជោគជ័យ​តាម​រយៈ​ការ​ប្រើ​ជំនាញ​វ៉ៃ​ខុស​ប្លែក។ ជា​ពិសេស​ទៀត​នោះ ជ័យជម្នះ​នឹង​ជួយ​គាត់​អាច​នឹង​បាន​ឱកាស​ជា​លើក​ទី​៣​ដើម្បី​ជួប Regian “The Immortal” Eersel ក្នុង​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken អាយុ​៣៧​ឆ្នាំ​មិន​ត្រឹម​តែ​ស្វែង​រក​ជ័យជម្នះ​ពី Parr ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ចង់​ឲ្យឱកាស​នេះ​ក្លាយ​ជា​ទ្វារ​របើក​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​លើ​ឆាក​អន្តរជាតិ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​គិតជា​ប្រចាំ​អំពី​ខ្សែ​​ក្រវាត់ ONE Championship ពី​ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​គ្រប់​សស្ថាប័ន​នៅ​ក្នុង​ពិភព​លោក។ និយាយ​ទៅ​កន្លែង​ណា​ដែល​ខ្ញុំ​ប្រកួត​ ខ្ញុំ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ទី​នោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​មាន​អាវុធ​​​​ដ៏​គ្រោះ​ថ្នាក់​នៅ​ពេល​ប្រកួត​ជា​មួយ Regian Eersel ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​​យក​ឈ្នះ​គាត់​បាន ប្រសិន​បើ​ខ្ញុំ​បាន​​ផ្តោត​យក​ចិត្ត​ទុក​ដាក់​១០០​%។ សូម​ឲ្យ​ខ្ញុំ​ឈ្នះ​ពីរ​បី​ប្រកួត​ទៀត ខ្ញុំ​​នឹង​ប្រកួត​ជា​មួយ​គាត់​​ម្តង​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Parr ជាកីឡាករ​ដ៏​ខ្លាំង​ម្នាក់​​ដែល​មាន​អាវុធ​ច្រើន​សំបូរ​បែប ប៉ុន្តែ​កីឡាករ​រហស្សនាម “The Natural”បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​បង្ហាញ​ឲ្យ​ច្បាស់​ថា គាត់​នឹង​បង្កើត​ជ័យជម្នះ​ដ៏​អស្ចារ្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Holzken និយាយ​ថា ៖«John Wayne Parr ជា​កីឡាករ​អាច​វ៉ៃ​បាន​​ល្អ​គ្រប់​ទឹក​ទាំង​អស់។ គាត់​ពូកែ​វ៉ៃ​ជំនាញ​សកល។ គាត់​ក៏​វ៉ៃ​ជំនាញ​មួយ​ថៃបាន​ល្អ ហើយ​​អាច​វ៉ៃ​ឃីក​បុកសីង K-1 ថែម​ទៀត។ គាត់​ខ្លាំង​ខាង​ដាក់​សម្ពាធ​ផង​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«តែ​ខ្ញុំ​គិត​ថា ​អាវុធ​របស់​ខ្ញុំ​​​ធ្ងន់​ជាង​គាត់។ ខ្ញុំ​គិត​ថា ខ្ញុំ​​ឆ្លាត​ជាង។ ខ្ញុំ​គិត​​ថា ខ្ញុំ​​ការពារ​បាន​ល្អ​និង​វាយបក​ក៏​គ្រោះ​ថ្នាក់ ហើយ​ជំនាញ​សកល​ក៏​ល្អ​ជាង​គាត់។ និយាយ​ឲ្យ​ខ្លី ខ្ញុំ​នឹង​ផ្តួល​គាត់​ក្នុង​ទឹក​ទី​១»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT